ព័ត៌មានជាតិ

កញ្ញា​រូប​ស្រស់​សា​ច់សរ​ខ្ចី​ម្នាក់​ថយ​រថយន្ត​មក​ប៉ះ​ម៉ូតូ​អនុ​រង​ប៉ុស្តិ៍​ផ្សារ​កណ្ដាល​១

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ដោយ​កញ្ញា​រូប​ស្រស់​ម្នាក់​ក្នុង​បំណង​ចត​រថយន្ត តែ​ពេល​ដែល​រៀប​និង​ចត មិន​បាន​មើល​ក៏​ជ្រុល​ទៅ​ប៉ះ​និង​ម៉ូតូ​អនុ​រង​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី​១ ​បណ្ដាលឲ្យ​ដួល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៤​ខែ​មិថុនា​ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​និង​ផ្លូវ​១៣៦ សង្កាត់​ផ្សារកណ្តាល​ទីមួយ ខណ្ឌដូនពេញ​។​
2014-06-25_104623
​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅពេល​ដែល​ពួកគាត់​ចុះ​យាមល្បាត​នៅ​ចំនុច​កើតហេតុ​ខាងលើនេះ រូបគាត់​បាន​ចត​ម៉ូតូ​របស់​គាត់​នៅ​លើ​ចិញ្ចើមផ្លូវ​ស្រាប់តែ​មាន​រថយន្ត​កូ​រូឡា ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2M-5405 ដែល​បើកបរ​ដោយ​កញ្ញា​រូប​ស្រស់​សាច់​សខ្ចី​ម្នាក់​ក៏​ថយ​រថយន្ត​មក​ប៉ះ​និង​ម៉ូតូ ម៉ាក​ស្មា​ស់រី​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគ​បាល 1.5217 ដែល​ចត​ទុក​ស្ងៀម​អោយ​ដួល បន្ទាប់មក​លោក​អនុ​រង​ប៉ុស្តិ៍​ខាងលើ​ក៏​បាន​ទៅ សួរ​ថា​ហេតុអ្វី​បាន​ថយ​រថយន្ត​មក​ប៉ះ​ម៉ូតូ​គាត់ បន្ទាប់​មក​កញ្ញា​រូប​ស្រស់​ខាងលើ​បាន​ចុះ​មក​ពី​រថយន្ត​ហើយ​បាន​និយាយ​ថា​អោយ​អនុ​រង​ប៉ុស្តិ៍​នោះ​ថា ចត​ម៉ូតូ​មិនចេះ​មើល​អញ្ចឹង តែ​គាត់​បាន​ប្រាប់​ទៅ​វិញ​ថា​ម៉ូតូ​គាត់​ចត​នៅ​ទីនោះ​មុន​យូរ​មក​ហើយ បន្ទាប់​មក​កញ្ញា​ម្នាក់នេះ​ថា​ឃើញ​ហើយ​មិច​មិន​មក​គោះ​គូទ​រថយន្ត​ប្រាប់​គាត់​ផង ហើយ​បាន​បន្តទៀតថា​មិច​ចងរ​ករឿង​ញុម​មែន បើ​ចង់​រក​រឿងញុម​នេះ​យក​លុយ ២០​ដុល្លារ​ហើយ​ដើរចេញ​ពី​មុខ​ខ្ញុំ​ទៅ ដោយ​ប្រើ​សំដី​គំរោះគំរើយ​និង​អាង​ខ្លូន​មាន​លុយ​ដើរ​ប្រម៉ាថ​គេ បានធ្វើអោយ​អនុ​រង​ប៉ុស្តិ៍​ខឹងសម្បា​យ៉ាងខ្លាំង ក៏​បាន​ឃាត់​រថយន្ត​នោះ​ទុក​នៅ​កន្លែងកើតហេតុ ចំណែក​កញ្ញា​រូប​ស្រស់​នេះ​បាន​ទូរស័ព្ទ​ហៅ​បុរសឹ​២​នាក់​មក​ជួយ​សំរួល បន្ទាប់មក​បុរស​២​នាក់​នោះ​បាន​មក​ដល់​ហើយ​បាន​ចុះ​ទៅ​សំរបសំរួល​និង​ប្រើ​ពាក្យ​សុំ​ទោស ដល់​លោក​អនុ​រង​ប៉ុស្តិ៍ និង បាន​អោយ​កញ្ញា​រូប​ស្រស់​ដែល​បង្ក​ហេតុនេះ​មក​សុំ​ទោស​ដល់​លោក​អនុ​រង​ប៉ុស្តិ៍ បន្ទាប់​មក​គាត់​ក៏​អោយ​កញ្ញា​រូប​នោះ​បើក​រថយន្ត​ចេញទៅ​។​

​​ហេតុ​កាណ៍​ខាងលើ​នេះ​បាន​បញ្ចប់​នៅ​កន្លែងកើតហេតុ​ដោយ​កញ្ញា​រូប​ស្រស់​នេះ​ប្រើ​ពាក្យ​សុំ​ទោស​ទៅ​លោក​អនុ​រង​ប៉ុស្តិ៍​៕​

មតិយោបល់