សេអ៊ូល៖ ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើម MERS ចេះតែកើនឡើងបន្ត ដោយនៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា ចំនួនអ្នកឆ្លងបានកើនឡើងដល់ ១២៦នាក់ បន្ទាប់ពីរកឃើញអ្នកឆ្លងចំនួន ៤នាក់ថ្មី។
សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃនេះថា តួលេខអ្នកស្លាប់នៅតែដដែលគឺ ១០នាក់ ប៉ុន្តែអ្នកឆ្លងបានកើនដល់ ១២៦នាក់ គឺកាន់តែធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងព្រួយបារម្ភលើសដើម។
គួរបញ្ជាក់ផងដែរថា ដោយសារជំងឺផ្លូវដង្ហើមនេះ បានធ្វើឲ្យលោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូង ពន្យារពេលទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក៕
មតិយោបល់