ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ ឃាត់ខ្លួនពាក់ព័ន្ធក្លែងលិខិតសាធារណៈ ក្លែងប័ណ្ណសំគាល់យានយន្ត។
ការឃាត់ខ្លូននេះធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចការ៉ាស់សាំងPTT ផ្លូវ១៨០០ ក្រុមទី៥ ភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ រ៉ន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិកែវឡាប ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានស្រុកកំណើត ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបរកម្មកររោងចក្រ។
សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ជា ម៉ារ៉ាឌី ភេទស្រី អាយុ២៤ឆ្នាំ បានបាត់ស្លាកលេខរយន្តរបស់ខ្លួនដែលមានលេខ 2AI-3800 ដែលបំពាក់លើរfយន្តម៉ាកព្រូស ពណ៌ស លុះដល់វេលាម៉ោងខាងលើជនរងគ្រោះបានប្រទះឃើញស្លាកលេខរបស់ខ្លួនបំពាក់លើរយន្តToYoTa ព្រូសស៊េរី២០១០ ពណ៌ស ក៏ហៅសមត្ថកិច្ចឲ្យឃាត់ខ្លួន។
ក្រោយមកសមត្ថកិច្ចឆែកឃើញមានប័ណ្ណសម្គាល់យានយន្ត ដែលជនសង្ស័យបានក្លែងលិខិតនេះសម្រាប់ដាក់លើរដយន្តព្រូសស៊េរី២០១០ ។
វត្ថុតាងដកហូតបានរួមមាន៖ កាតគ្រីរថយន្តម៉ាកToYoTa ព្រូសស៊េរី២០១០ ស្លាកលេខ 2AI-3800 និងរថយន្តមួយគ្រឿងម៉ាកToYoTa ព្រូសពណ៌សរ ពាក់ស្លាកលេខ 2AI-3800 ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅតុលាការដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕
មតិយោបល់