កាលពីថ្ងៃអង្គារកន្លងទៅនេះ ខាងអ្នកវិទ្យាសាស្ត្រជប៉ុន បានបង្ហាញ ផលិតផលថ្មីរបស់ខ្លួន ដែលធ្វើឲ្យមនុស្សនៅលើពិភពលោកភ្ញាក់ផ្អើល ជាមួយនឹងរ៉ូម៉ូតមនុស្សយន្ត ស្រី អាចអានព័ត៌មាន តាមកញ្ចក់ទូរទស្សន៍ បាន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP ។
Kodomoroid និង Otonaroid គឺជាឈ្មោះ មនុស្សយន្តស្រីដែលមានសមត្ថភាពអានព័ត៌មាន ដោយវាមានលក្ខណៈខុសប្រក្រតីពីមនុស្សយន្តទូទៅ ត្រង់ចេះភាសាផ្សេងៗ យ៉ាងច្បាស់លាស់ ជាពិសេស ជំនាញ់អានព័ត៌មានតែម្តង ។
អ្នកបង្កើតមនុស្សយន្តនេះដែរឈ្មោះថា Hiroshi Ishiguro ដែលជាសាស្ត្រាចារ្យដ៏ជំនាញ់ ខាងវិស័យបច្ចេកវិទ្យា ។ មនុស្ស យន្តស្រី Kodomoroid មិនត្រឹមតែចេះអានព័ត៌មានតែប៉ុណ្ណោះទេ ក៏ប៉ុន្តែមានសមត្ថភាព សួរសំនួរ ជាច្រើនទៅកាន់លោក សាស្ត្រាចារ្យ Hiroshi Ishiguro ថា “ហេតុអ្វីបង្កើតខ្ញុំឡើង”។
បញ្ជាក់ផងដែរថា មនុស្សយន្តនេះដែរត្រូវបានគេដាក់ឲ្យបម្រើការនៅសារមន្ទីរជាតិវិទ្យាសាស្ត្រ និងច្នៃប្រឌិតថ្មីក្នុងទីក្រុងតូក្យូ ដើម្បីប្រាស្រ័យទាក់ទងនិង មនុស្ស ដើម្បីប្រមូលទិន្នន័យ ប្រតិកម្ម មនុស្ស ជាមួយនឹងម៉ាស៊ីន ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់