ទីក្រុងរ៉ូម៖ សាកសពប្រហែលជា ៣០នាក់ ត្រូវបានរកឃើញនៅក្នុងទូកចំណាកស្រុកមួយ ខណៈដែលទូកត្រូវបានហាមឃាត់នៅចន្លោះឆ្នេរសមុទ្រ Sicily និងអាហ្វ្រិកខាងជើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអ៊ីតាលីបានឲ្យដឹងនៅព្រឹកថ្ងៃនេះ។
ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា នៅលើទូកនោះមានជនភ្ញៀសខ្លួន និងជនចំណាក់ស្រុកប្រមាណជា ៥៩០នាក់ ដោយនៅក្នុងនោះភាគច្រើនជាស្ត្រី ហើយក៏មានស្ត្រីមានផ្ទៃពោះពីរនាក់ផងដែរ។
យោងតាមការបញ្ជាក់របស់អាជ្ញាធរបានឲ្យដឹងថាជនអន្តោប្រវេសន៍ដែលស្លាប់នោះជាក់ស្ដែងស្លាប់ដោយសារតែផ្លូវដង្ហើម ហើយនេះក៏មិនមែនជាលើកទីមួយផងដែរ ដែលជួបប្រទះបែបនេះ។ កាលពីចុងសប្ដាហ៍មុន អាជ្ញាធរអ៊ីតាលីបានជួយសង្គ្រោះជនចំណាក់ស្រុក ១.៦០០នាក់ ហើយបើសរុបទាំងអស់នៅក្នុងឆ្នាំនេះមានចំនួន ៦០.០០០នាក់៕
មតិយោបល់