ព័ត៌មានជាតិ

នាវាចម្បាំងកងទព័ជើងទឹកភូមិន្ទថៃចាកចេញពីដែនសមុទ្រកម្ពុជា

ព្រះសីហនុៈ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកថៃ និងកម្ពុជារយៈពេល៥ថ្ងៃ ប្រកបដោយផ្លែផ្ការរួចមក នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នាវាចម្បាំងកងទព័ជើងទឹកភូមិន្ទថៃមួយគ្រឿងមានឈ្មោះ H,T,M,S, NARATHIWAT (OPV_512) ដែលមាននាវឹកសរុបចំនួន ១១៦នាក់ បានធ្វើដំណើរចាកចេញពីដែនសមុទ្រកម្ពុជា ប្រកបដោយជោគជ័យ ក្នុងគោលបំណងទស្សនះកិច្ចបង្កើនការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរគណះប្រតិភូទស្សនកិច្ចរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា ថៃ។

តាមការគ្រោងទុកក្នុងដំណើរទស្សនៈកិច្ចរបស់នាវាចម្បាំងកងទព័ជើងទឹកថៃ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៦ ដោយមានការទទួលស្វាគមន៍ពីនាយ នាយរង និងពលទាហាន កងទព័ជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការងកងទព័ជើង ទឹកមូលដ្ឋានសមុទ្ររាម ។

នាវាចម្បាំងកងទព័ជើងទឹកភូមិន្ទថៃឈ្មោះ H,T,M,S, NARATHIWAT (OPV_512) មានបណ្តោយ ៩៤,៥ម៉ែត្រ ទទឹង១១,៨ម៉ែត្រជម្រៅទឹក៣.៥ម៉ែត្រ កំទម្ងន់ផ្ទុក ១,៤៤០តោន មាននាវិកសរុបចំនួន ១១៦នាក់ ដឹកនាំដោយលោក ឧត្តមនាវីទោ BUNPOT KEATPOO មេបញ្ជាការរងកងទព័ជើងទឹកតំបន់ភូមិភាគ១ ភូមិន្ទថៃ និងជាប្រធានក្រុមបេសកកម្ម។

ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូកងទ័ពជើងទឹកថៃ បានចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ ការទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ការប្រកួតកីឡាបាល់ទាត់ បាល់ទះមិត្តភាពរវាងកងទព័ជើងទឹកទាំងពីរនៅមូលដ្ឋានសមុទ្ររាម និងចូលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិជាច្រើនរូបទៀត និងដំណើរទស្សនានៅប្រាសាទអង្គរ ខេត្តសៀមរាបប្រកបដោយជោគជ័យ៕

 

photo_2016-05-28_13-50-22photo_2016-05-28_13-50-21photo_2016-05-28_13-50-21 (2)photo_2016-05-28_13-50-20photo_2016-05-28_13-50-19photo_2016-05-28_13-50-18

មតិយោបល់