អ្នកដឹកនាំក្រុម ហុល្លង់លោក Louis van Gaal បានបង្ហើបឲ្យដឹងថា ក្រុមរបស់គាត់ឈ្នះក្នុងលទ្ធផល ២ – ១ លើក្រុម Mexico នៅក្នុងជុំទី ១៦ គឺជាការរត់គេចខ្លួនមួយ ។
ក្នុងការប្រកួតយប់មិញនេះដែរ នៅនាទី ៨៧ ហុល្លង់ បានតាមស្មើ ស្វែងរកគ្រាប់បាល់ដោយកីឡាករ Wesley Sneijder ខណៈដែលម៉ិចស៊ិកូ នាំមុខតាំងពីនាទី ៤៨ ដែលរកបានដោយកីឡាករ El Tricolor ។
តែនៅនាទី ៩០ កីឡាករ Klaas Jan Huntelaar បានស៊ុតប៉េណ័លទី ជួយឲ្យ ហុល្លង់ គេចផុតពីគ្រោះថ្នាក់ តែម្តង ដោយឈ្នះក្នុងលទ្ធផល ២ – ១ ។
និយាយបន្ទាប់ពីការប្រកួត គ្រូបង្វឹកហុល្លង់លោក Louis van Gaal បានប្រាប់ដល់ FIFA ថា លោកបានបង្កើនយុទ្ធសាស្ត្រ និងស្ទើរតែប្រើក្បាច់ចុងក្រោយទៅហើយ ទើបអាចយកឈ្នះ ម៉ិចស៊ិកូ ។ លោកបានបន្តថា លទ្ធផលនេះដែរ បានធ្វើឲ្យខ្លួនគេចចេញ ពីភាពបរាជ័យ ខណៈដែលតង់ទី ២ យើងមានឱកាសជាច្រើនលើក ច្រើនសារតែ ឱកាសនោះ យើងធ្វើមិនបានសម្រេចតែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ឱកាសសម្រាកតង់ទី ១ វាជាពេលវេលាដែលយើងត្រូវរៀបចំយុទ្ធសាស្ត្រសារជាថ្មី ដើម្បីបង្កើនសន្ទុះលេងរបស់ខ្លួន។
មតិយោបល់