សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៤ នេះថា អ្នកណាក៏ដោយ ដែលធ្វើសកម្មភាពប៉ុនប៉ងធ្វើឲ្យសភាពការណ៍ កម្ពុជា ក្រឡាប់ចាក់ទៅជាសង្គ្រាមស៊ីវិលគឺជាឧក្រិដ្ឋជនតែម្តង។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវផ្សារទំនើបជប៉ុនអ៊ីអន ម៉លដែល ស្ថិត នៅខាងត្បូងជាប់ស្ថានទូតរុស្ស៊ីក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះក៏មានវត្តមាន រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio KHISIDA ចូលរួមជាវត្តមានដែរ ។ ក្នុងអង្គ បើកសម្ពោធផ្សារទនើបនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ទីផ្សារលក់ធំ ឬ លក់រាយ វាអាស្រ័យទៅលើ កត្តាសន្ថិភាព ការបង្រួបបង្រួមជាតិ និងស្ថិរភាពគឺជាកិច្ចការដ៏សំខាន់ ដែលមិនមែនជាភាពដាច់ដោយឡែកបម្រើឲ្យទីផ្សារអ៊ីអននៅទីក្រុងភ្នំពេញទេ ក៏ប៉ុន្តែបម្រើឲ្យ ការអភិវឌ្ឍរួមរបស់ប្រទេស ព្រោះវាគ្មានអ្នកណាមួយទៅទិញនូវទំនិញក្នុងពេល ដែលមាន អស្ថិរភាពនោះទេ ដែលចំណុចនេះជាចំណុចពិសេសខ្លាំងណាស់ ។
សម្តេចបានបន្តទៀតថា នរណាក៏ដោយ ឲ្យតែមានបំណងធ្វើឲ្យសភាពការណ៍កម្ពុជាក្រឡាប់ចក្រ បង្ករជាសង្គ្រាមស៊ីវិល ឬ អស្ថិរភាពណាមួយ គឺជា ឱក្រិដ្ឋជន ។ សូមកុំឲ្យមានរឿងអស្ថិរភាពទាំងនោះកើតឡើង ព្រោះថាយើងពិបាកណាស់ ទម្រាំ បង្កើតនូវស្ថិរភាពនេះបាន ដោយមានដៃគូប្រទេសជប៉ុនចូលរួមតាំងពីឆ្នាំ ១៩៩០ មកម្លេះ ។
នៅក្នុងសង្កថា សម្តេចតេជោបានថ្លែងអំណរគុណតាមរយៈឯកឧត្តមរដ្ឋមន្ត្រីការបរ ទេស ផ្ញើជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលចូលរួមចំណែកក្នុងការអភិវឌ្ឈន៍ប្រទសកម្ពុជា ដោយមានជំនួយជាច្រើន ក្នុងនោះមាន ស្ពានអ្នកលឿង ដែលកំពុងសាងសង់ ដែល នឹងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០១៥ ខាងមុខ ខណៈដែល ផ្សារ អ៊ីអន ដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ៕
មតិយោបល់