ព័ត៌មានជាតិ

ឥទ្ធិពល​នៃ​ឈុត​ឆាក​ក្តៅ​សាច់​ដែល​ស្មាន​មិនដ​ល់​

​ការប្រព្រឹត្ត​រឿងក្តៅ​សាច់​មិន​ត្រឹមតែ​ធ្វើឲ្យ​ទំនាក់ទំនង​ស្នេហា​របស់​លោក​អ្នក​កាន់តែ​ស្និតរ​មួ​ត​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ឱសថ​ដែល​អាច​ព្យាបាល​ជំងឺ​ឈឺក្បាល ជួយ​ឲ្យ​លំហូ​រឈាម​នៅ​ក្នុង​រាងកាយរ​ត់​បាន​ល្អ ជាពិសេស​គឺ​ធ្វើឲ្យ​អារម្មណ៍​ស្រស់ថ្លា​តែម្តង​។ ជាងនេះទៅទៀត​ទំនាក់ទំនង​ដោយ​ផ្ទាល់​នៃ​រាយ​កាយ​របស់​គូស្នេហ៍​អាចមាន​ឥទ្វិពល​ដ៏​អស្ចារ្យ​ដែល​នឹកស្មាន​មិនដ​ល់​។​

១. ព្យាបាល​ជំងឺ​ឈឺក្បាល​
​អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​ថា​៖ ទំនាក់ទំនង​ផ្លូវភេទ​ជា​ឱសថ​ដ៏​សក្តិ​សិទ្ធ​ក្នុង​ការជួយ​ព្យាបាល​ជំងឺ​ឈឺក្បាល​។ ពីព្រោះ​នៅ​ពេល​ដែល​មនុស្ស ២ នាក់​មាន​ទំនាក់ទំនង​គ្នា​វា​អាច​បញ្ចេញ​នូវ​សារធាតុ​ពី​ធម្មជាតិ​ដែល​ជួយ​បំបាត់​ភាពឈឺចាប់​នៅ​ក្នុង​ខួរក្បាល ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្រស់ស្រាយ​។ ដូច្នេះ​ការ​រួមភេទ​មិន​ត្រឹមតែ​អាច​ដោះស្រាយ​តម្រូវការ​បុគ្គល​ម្នាក់​ទេ​នោះ​ទេ វា​ថែមទាំង​អាច​ជួយ​ព្យាបាល​ជំងឺ​យ៉ាង​មាន​ប្រសិទ្ធិភាព​ផងដែរ​។​

២. កាត់បន្ថយ​ភាព​តានតឹង​
​មនុស្ស​តិច​ណាស់​ដែល​បានដឹងថា ការរួម​ភេទ​អាច​ព្យាបាល​ភាព​តានតឹង​យ៉ាង​មាន​ប្រសិទ្ធិភាព នៅពេល​ដែល​សកម្មភាព​ខួរក្បាល​ជួបនឹង​ភាព​តានតឹង ហត់នឿយ​នឹង​ការងារ ដៃគូ​រៀបការ​រួច​នឹង​ជា​អ្នក​ដោះលែង​ខ្លួនឯង​ឲ្យមាន​សេរីភាព បំបាត់​ភាពភ័យខ្លាច ព្រួយបារម្ភ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​តានតឹង ត្រូវ​ត្រលប់​ទៅ​ស្និទ្ធស្នាល​នឹង​ស្វាមី​របស់​អ្នក​ចុះ នោះ​វា​នឹង​អាច​ជួយ​ឲ្យ​អ្នកបាន​ធូរស្បើយ​។​

៣. បង្កើន​លំហូរ​ឈាម​
​ការ​រួមភេទ​ជួយ​បង្កើន​លំហូរ​ឈាម​ក្នុង​រាងកាយ​។ ប្រសិន​បើ​ប្រព័ន្ធ​ក្នុង​រាងកាយ​ដំណើរការបាន​ទៀងទាត់ អ្នក​ប្រាកដជា​ជួប​នឹង​អារម្មណ៍ល្អ និង​សុខភាព​ល្អ​។​

៤. ចំហេះ​ថាមពល​
​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​កាត់បន្ថយ​សារធាតុ​ខ្លាញ់ ប៉ុន្តែ​ការ​រួមភេទ​ក៏​អាច​ជួយ​ដល់​ចំហេះ​ថាមពល​ផងដែរ​។ នេះ​ក៏​ជា​តិច​និច​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ជួយ​ដល់​សុខភាព​បេះដូង​។​

៥. ជួយ​ឲ្យ​ក្មេ​ងជាង​វៃ​បានយូរ
​អ្នក​មិន​ចាំបាច់​ត្រូវ​ការស្វែងរក​ឱសថ​សម្រាប់​រក្សា​ភាព​វៃក្មេង​របស់​អ្នក​ទេ ពី​ព្រោះ​ការ​រួមភេទ​ក៏​អាច​ធ្វើឲ្យ​អ្នកកាន់តែ​ក្មេង​ជា​ងវ័យដែ​រ​។ រួមភេទ​ឲ្យបាន​យ៉ាងតិច ២ ដង​ក្នុង ១ សប្តាហ៍​អាច​ជួយ​ឲ្យ​អ្នកមាន​អាយុ​វែង និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ មាន​អារម្មណ៍ល្អ ធ្វើការ​បាន​ល្អ​។​

៦. ជួយ​បង្កើន​អរ​ម៉ូ​ន​ភេទ​ញី​(​អឺស​ត្រូ​សែន​)
​ក្នុងពេល​ដែល​អ្នក​ចាស់ បរិមាណ​នៃ​អឺស​ត្រូ​សែន​ត្រូវ​បាន​ថយចុះ​។ នៅ​ពេល​អ្នក​បាន​រួមភេទ នោះ​អ្នកនឹង​អាច​បង្កើន​នូវ​កម្រិត​អឺស​ត្រូ​សែន​ក្នុង​រាងកាយ​។ ការ​រួមភេទ​ជួយ​ដល់​សុខភាព​បេះដូង និង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​នឹងនរ​។​

៧. ជួយ​បង្កើន​ភាពស្និទ្ធស្នាល​
​ពេល​ដែល​មនុស្ស ២ នាក់​បាន​រួមភេទ​ជាមួយ​គ្នា ជាធម្មតា​អាច​ជួយ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​។ ត្រូវ​យកចិត្តទុកដាក់​លើ​ករណី​មួយ​នេះ ព្រោះ​វា​ជា​គន្លឹះ​សំខាន់​មួយ​នៅក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​៕​
14016680301

មតិយោបល់