(សេអ៊ូល)៖ អគ្គសេនាធិការចម្រុះ (JCS) នៃយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កងកម្លាំងយោធាចម្រុះនៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធានិទាឃរដូវដ៏សំខាន់ នៅថ្ងៃចន្ទនេះ ដោយមិនមានការធ្វើសមយុទ្ធជាក់ស្ដែងនៅតាមទីវាលឡើយ។ នេះបើ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។
សមយុទ្ធយោធា CCPT គឺជាការធ្វើសមយុទ្ធតាមប្រព័ន្ធកុំព្យូទ័ររបស់ កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងដែលត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយមានរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃចន្ទនេះតទៅ។ សមយុទ្ធយោធា CCPT ធ្វើឡើង បន្ទាប់ពី CMST ដែលជាការធ្វើសមយុទ្ធយោធា បឋមត្រូវបានធ្វើឡើងដោយ កងកម្លាំងយោធាចម្រុះរយៈពេល ៤ថ្ងៃ កាលពីសប្តាហ៍មុន ដើម្បីអនុវត្តការគ្រប់គ្រងស្ថានភាពអាសន្ន មុនសង្គ្រាមដែលអាចកើតមាន។
បើតាម JCS, CCPT នឹងមិនពាក់ព័ន្ធនឹងការធ្វើសមយុទ្ធតាមទីវាលឡើយ ដោយសារវាត្រូវបានធ្វើតាមប្រព័ន្ធកុំព្យូទ័រ។ តាមរយៈ សមយុទ្ធយោធា CCPT, JCS បានរំពឹងទុកថា កងកម្លាំងយោធាចម្រុះនៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអាចធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពប្រតិបត្តិការរួមគ្នារបស់ពួកគេ និងពង្រឹងការត្រៀមលក្ខណៈការពារជាតិរួមគ្នាបន្ថែមទៀត៕
ប្រភព៖ Xinhua
មតិយោបល់