ព័ត៌មានជាតិ

ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូ​ប​នារី​២​នាក់​បាន​សម្រេច​ដោយ​សុ​វត្តិភាព​ សមត្ថកិច្ច​​បានត្រឹមតែធ្វើកំណត់ហេតុ​

​ភ្នំពេញ ៖ នារី​២​នាក់​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​រួច​ជិះ​ត្រឡប់ទៅផ្ទះ​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៩​និង​៣០​នាទី​យប់ ថ្ងៃ ទី ០១​ខែកក្កដា​ឆ្នាំ​២០១៤ ស្ថិតនៅ​ជិត​ខារ៉ាអូខេ​សង់​អេ​លិច​សេ តាម​បណ្ដោយ​ផ្លូវ​៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

​នារី​រងគ្រោះ​ឈ្មោះ ជូ សេរី​លក្ខ័​ណា អាយុ​២៣​ឆ្នាំ មានមុខ​របរ​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយកន្លែង ស្នាក់នៅ​ក្នុង​សង្កាត់​អូ​ឬ​ស្សីទី​២ ខណ្ឌ​៧​មករា ។​
​ចំណែក​នារី​ម្នាក់​ទៀត​ជា​ជនជាតិ​ចិន តែ​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្ត​សញ្ញា​នៅឡើយ​។​
​យោង​ទៅ​តាម​សម្ដី​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​រូប​នាង បាន​ជិះ​ម៉ូតូ អាយ​ខុន មួយគ្រឿង ពណ៌​ទឹកក្រូច​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AX-0656 ទើបតែ​ចេញពី​ធ្វើការ​នៅ​ម្ដុំ​វិមាន​ឯករាជ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ មួយគ្រឿង ពណ៌​ខ្មៅ អត់​ពាក់​ស្លាក​លេខ ជិះ​ពីក្រោយ​រូបនាង រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច រួច​ជនសង្ស័យ​ជិះ​ម៉ូតូ​រត់គេច​បាន​ដោយ​សុ​វត្តិភាព ។ ចំណែក​កាបូប​លុយ ដែល​ត្រូវ​ជនសង្ស័យ ឆក់​យក​ទៅ​នោះ​មាន អត្ត​សញ្ញាប័ណ្ណ និង​កាត ATM ហើយ ទឹកប្រាក់​ចំនួន ៣០០ ដុល្លារ​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​បាន​ទៅ ដាក់ពាក្យ​ប្តឹង​នៅ ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​១ ដើម្បី​ស្រាវជ្រាវ​រក​មុខសញ្ញា​ជ​ន​សង្ស័យ​ខាងលើ​៕
2014-07-02_102951

មតិយោបល់