ភ្នំពេញ៖ សាលារាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានអាកាសថ្មីចំនួន ០២កន្លែងទៀត នៅចំណុចភ្លើង ស្តុបផ្សារដីហុយ និងចំណុចស្តុបទួលគោក រួមទាំងផ្លូវក្រោមដីមួយកន្លែង នៅចំណុចភ្លើងស្តុប បេកាសេជាប់ វិមានកាណាឌីយ៉ា ។
អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៤ថា ការពិនិត្យលើគម្រោងស្ថាបនា ផ្លូវក្រោមដី និងស្ពានអាកាសថ្មីជា មួយមន្ត្រីជំនាញនាពេលនេះ ក្នុង គោលបំណងធ្វើយ៉ាងណា ឲ្យការស្ថាបនាគម្រោងការនៅ ពេលខាងមុខ បានប្រព្រឹត្តទៅ តាមលក្ខណៈស្តង់ដារ និងសមស្របតាមបទដ្ឋានបច្ចេកទេស នៃសំណង់ បន្ទាប់មក សាលារាជធានីភ្នំពេញ នឹងស្នើសុំគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល ។
លោកថា «បើមានការឯកភាពពី រាជរដ្ឋាភិបាលហើយ នោះ យើងនឹងបើកការដ្ឋានសាងសង់ បន្ទាប់ពីពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាសស្ទឹងមានជ័យ» ។
គម្រោងស្ថាបនាផ្លូវថ្មើជើង តាមមាត់ទន្លេ ចាប់ពី បញ្ជរព័ត៌មាន ទេសចរ មុខព្រះបរមរាជវាំង រហូតដល់សួនបាសាក់ កោះពេជ្រ និងបន្តអនុវត្តជាជំហានៗ តាមមាត់ទន្លេ រហូតដល់ ភូមិសាស្ត្រ ខណ្ឌឬស្សីកែវ និង ខណ្ឌជ្រោយចង្វារ ដើម្បីលើកកំពស់ សោភណ្ឌភាពទីក្រុង និងទាក់ទាញ ភ្ញៀវទេសចរ៕
https://i1272.photobucket.com/albums/y389/domneng/3D/road2_zpsfc66dbdd.png
https://i1272.photobucket.com/albums/y389/domneng/3D/road1_zpsc850f2b5.png
មតិយោបល់