ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុន កាពីតូល រេចង្កូតធ្លាក់ប្រឡាយបណ្តាលឲ្យមនុស្ស១០នាក់របួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលអ្នកធ្វើដំណើរជាមួយរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន កាពីតូល បានរងរបួសធ្ងន់ស្រាលជាច្រើននាក់ខណ:ដែលរេចង្កូតធ្លាក់ចូលប្រឡាយដែលបង្កដោយខ្លួនឯងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃ២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងត្រង់ចំណុចក្រុម១២ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

រថយន្តបង្កម៉ាកហ៊ីយិនដាយពណ៌សជារថយន្តក្រុងក្រុមហ៊ុនកាពីតូល ពាក់ស្លាកលេខ ភ្នំពេញ3D-5353 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនកើតហេតុគេឃើញរថយន្តខាងលើបានធ្វើដំណើរពីទិសបាត់ដំបងទៅភ្នំពេញលុះមកដល់ចំណុចខាងលើបានរ៉េចង្កូតធ្លាក់ចូលប្រឡាយតែម្តងបណ្តាលឲ្យរបួសអ្នកជិះក្នុងរថយន្តធ្ងន់ស្រាលរហូតដល់១០នាក់។

ហេតុខាងលើនេះជនរងគ្រោះមានឈ្មោះ១/ឈ្មោះឡាយឈឿម ភេទប្រុស អាយុ៦៥ឆ្នាំ របួសធ្ងន់។២/ឈ្មោះហោសិម ភេទស្រី អាយុ៥១ឆ្នាំ(របួសស្រាល)។៣/ឈ្មោះផនសុភី ភេទស្រី អាយុ៥៨ឆ្នាំរបួសស្រាល។៤/ឈ្មោះរស់បូផា ភេទស្រី អាយុ២៦ឆ្នាំរបួសស្រាលអ្នកទាំង៤រស់នៅខេត្តបន្ទាយមានជ័យ។៥/ឈ្មោះញ៉ែមសំណាង ភេទប្រុស អាយុ៣៨ឆ្នាំរបួសស្រាល។៦/ឈ្មោះអ៊ុកសាយលឿ ភេទស្រី អាយុ៦៧ឆ្នាំរបួសស្រាលអ្នកទាំង២រស់នៅរាជធានីភ្នំពេញ។៧/ឈ្មោះសំសុភី ភេទប្រុសអាយុ៦៥ឆ្នាំរបួសស្រាល។៨/ឈ្មោះមិលសុធារី ភេទប្រុសអាយុ៥៩ឆ្នាំរបួសស្រាលអ្នកទាំង២រស់នៅខេត្តពោធិ៍សាត់។៩/ឈ្មោះហូយសុខហេង ភេទប្រុសអាយុ៩ឆ្នាំរស់នៅភូមិរតន:ក្រុងបាត់ដំបង(របួសស្រាល)។១០/ឈ្មោះលីហា៑ង ភេទស្រីអាយុ៤២ឆ្នាំរបួសស្រាលរស់នៅខេត្តបាត់ដំបង។

ចំពោះមុខសមត្ថកិច្ចបានជួយអ្នករបួសទាំងអស់ចេញពីរថយន្តដើម្បីបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។រីឯរថយន្តសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកសង្កែរងចាំបន្តការដោះស្រាយ៕

 

មតិយោបល់