ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង​ល្បី​ឈ្មោះ​លោក មូល សុវណ្ណ​គិរី ត្រូវ​បាន​រថយន្ត​កាម​រី​ហាយ​ប្រ៊ីត​ជិះ​ដេញ​គៀរ ​

​ភ្នំពេញ ៖ រថយន្ត​កាមរី​ហាយ​ប្រ៊ីត​មួយ​គ្រឿង​ជិះ​ដោយ​យុវជន​៤​ទៅ​៥​នាក់​បាន​បើក​ដេញ​គៀរ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​កាមរី​បាឡែ​ន​ដែល​គេ​ដឹងថា បើកបរ​ដោយ​តារាចំរៀង​និង​សម្តែង​ល្បីឈ្មោះ មូ​ល សុវណ្ណគិរី ដែល​រួម​ដំណើរ​ជាមួយ​និង​ប្អូនប្រុស​ម្នាក់​ទៀត ត្រឡប់​មកពី​ថត​ខ្សែភាពយន្ត​ឱ្យ​ផលិតកម្ម​សាន់​ដេ​នៅតាម​ខេត្ត​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ៣ កក្កដា ២០១៤​នៅ​ចំណុច​មុខ​បុរី​សុភមង្គល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ ។​

​ក្នុង​ហេតុការណ៍​នេះ​ផងដែរ​បាន​បណ្តាលឱ្យរ​ថយ​ន្ត​របស់​លោក​មូ​សុវណ្ណគិ​រី ជ្រុល​ចង្កូត​ឡើង​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទៅមុខ​លែងរួច ហើយ​លោក សុវណ្ណ​គិរី របួស​ជើង​ស្រាល​ចំណែក​រថយន្ត​ដែល​បើក​ដេញ​គៀរ រថយន្ត​លោក សុវណ្ណ​គិរី បាន​ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ទៅ​មុខ​មិន​រួច​ដូចគ្នា ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​កាមរី​បា​ឡែន ដែល​ជា​តារាចំរៀង​និង​សម្តែង​ល្បីឈ្មោះ បានឱ្យដឹងថា រូប​គាត់​ទើប​តែ​ត្រឡប់​មកពី​ថត​ខ្សែភាពយន្ត​ឱ្យ​ផលិតកម្ម​សាន់​ដេ​នៅតាម​ខេត្ត ដោយសារតែ​មិន​ស្រួល​ខ្លួន​ក៏​បាន​ធ្វើដំណើរ​តាម​រថយន្ត កាមរី​បា​ឡែន ពណ៌​ស ពាក់​ស្លាក​បណ្តោះអាសន្ន​៥៣៧៤ មួយ​គ្រឿង​ដោយ​រួម​ដំណើរ​ជាមួយ​ប្អូនប្រុស ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​6A ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​រថយន្ត​កាមរី​ហាយ​ប្រ៊ីត ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-3457 ជិះ​ដោយ​យុវជន​៤​ទៅ​៥​នាក់​បាន​បើក​ដេញ​គៀរ​និង​បុក​រថយន្ត​របស់​គាត់រ​ហូត​។​

​លោក មូ​សុវណ្ណគិរី បាន​ប្រាប់​អ្នកកាសែត​ទៀតថា ដោយសារ​លោក​ភ័យ​ខ្លាច​ក្រុមយុវជន​ដែល​បើករថយន្ត​ដេញ​គៀរ​គាត់​នោះ​មាន​កាំភ្លើង​ទើប​ធ្វើឱ្យ​គាត់​ចាប់​ហ្វ្រាំងរថយន្ត ទាំង​បង្ខំ​ទើប​ធ្វើឱ្យ​រថយន្ត​របស់​គាត់​ជ្រុល​ចង្កូត​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​កល់​រថយន្ត​ទៅមុខ​លែងរួច​តែម្តង ។ ដោយឡែក​រថយន្ត​កាម​រី​ហាយ​ប្រ៊ីត​របស់​យុវជន​ដែល​ដេញតាម​គៀរ​និង​បុក​រថយន្ត​លោក​សុវណ្ណ​គិរី វិញ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​នាំគ្នា​ចុះ​ពី​លើ​រថយន្ត​រត់គេចខ្លួន​អស់ ។ ហើយ​ចំណែក​ម្ចាស់​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​មិន​បាន​ផ្តល់​ព័ត៏មាន​ក្នុង​ហេតុការណ៏​នេះ​គ្រោះថ្នាក់ច​រាចរ​ណ៏​នេះ​ទេ តែ​នៅក្រោយពេល​កើតហេតុ​គេ​បានឃើញ ក្រុមយុវជន​ម្ចាស់​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​បាន​ចេញ​ថ្លៃ​ខូចខាត​ឲ្យ ទៅ​ម្ចាស់ របង​ផ្ទះ ដែល​គេ​បាន​បុក​ចំនួន​១៦០​ដុល្លា បញ្ចប់​រឿង​មួយ នៅ​រឿង​មួយទៀត​ត្រូវបាន​សមត្ថកិច្ច​វាសវែង​បាន​យក​រថយន្ត​បង្ក​ទៅកាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ តាម​ផ្លូវច្បាប់​៕

Sovankiri

មតិយោបល់