ព័ត៌មានជាតិ

Luis Suarez អាច​ពិនិត្យ​សុខភាព​បាន​មុន​នឹង​ទៅ Barcelona

​យោងតាម​ប្រភព​ព័ត៌មាន​វី​គី ចុះ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី ៣ ខែ កក្កដា នេះ​បានឲ្យដឹងថា ប្រធាន FIFA បាន​អះអាង​ថា កីឡាករ Luis Suarez គឺ​ទទួលបាន​សិទ្ធ​ឆ្លងកាត់​ការពិនិត្យ​សុខភាព មុន​នឹង​ផ្ទេរ​ទៅកាន់ ក្លិប​យក អេ​ស្ប៉ាញ Barcelona ។​

​កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ូ​ហ្គាយ ថ្មីៗ​នេះ​ត្រូវបាន FIFA ពិន័យ ៩ ប្រកួត និង ៤ ខែ ពី​បទ​បង្ក​របួសស្នាម ដោយ​ប្រើ​ចង្កោម​ខ្លួន ខាំ​ស្មា​ខ្សែការពារ​អ៊ីតាលី Giorgio Chiellini នៅក្នុង​ប្រកួត World Cup ។​

​ការ​ហាមប្រាម​នេះដែរ គឺ​មិនឲ្យ Luis Suarez បង្ហាញ​វត្តមាន​លេង តែ​មិនមែន​មានន័យថា មិន​អាច​ផ្ទេរ​ទៅកាន់​ក្លិប​ផ្សេង​នោះឡើយ​។​
​លោក Claudio Sulser ប្រធាន គណៈកម្មាធិការ FIFA បាន​និយាយថា “​អ្នកលេង​រូបនេះ​មិន​អាច​ជាប់​ពាក់​ព័ទ្ធ​នឹង​ការលេង​នោះ​ឡើយ ប៉ុន្តែ ការ​ធ្វើ​តេស្ត​សុខភាព​ផ្ទេរ គឺ​អាច​ធ្វើបាន ហើយ​ការដាក់ទណ្ឌកម្ម មិន​ទាក់ទង​នឹង​ការផ្ទេរ​ឡើយ​”​។​

​បច្ចុប្បន្នកាល​នេះ ក្លិប​ហង្ស​ក្រហម និង ក្លិប អ្នក​មាន​បុណ្យ Barcelona កំពុង​ទំនាក់ទំនង​គ្នា​ចរចារ​ពី​តម្លៃ បើ​តាម​ប្រភព​បានឲ្យដឹងថា តម្លៃ​ខ្លួន​កីឡាករ​រូបនេះ នៅ​ជុំវិញ ៨០ លាន​ផោន​ប្រហែល ១៣៧ លាន​ដុល្លារ ៕​
luis-suarez-celebrates

មតិយោបល់