ខ្សែប្រយុទ្ធរបស់ កូឡ៊ុំប៊ី កីឡាករ Jackson Martinez បាននិយាយថា គាត់នឹងទៅលេងឲ្យក្លិប កាំភ្លើងធំ Arsenal ជាមួយនឹងក្លិបដែលគាត់គាំទ្រតាំងពីក្មេងវ័យនោះ ។នេះបើយោងតាមប្រភពព័ត៌មានវីគីចុះផ្សាយនៅថ្ងៃទី ៣ ខែ កក្កដានេះ ។
កីឡាករវ័យ ២៧ ឆ្នាំ ត្រូវបានគេសំឡឹងឃើញ ក្នុងអំឡុងពេលប្រកួត World Cup នៅប្រេស៊ីល ដោយស្វែងរកបាន ២ គ្រាប់ ជួយឲ្យ កូឡ៊ុំប៊ី ឆ្លងវគ្គ ១៦ ក្រុមចុងក្រោយ ឡើងទៅប៉ះ ប្រេស៊ីល នៅរាត្រីថ្ងៃទី ៥ ។
កីឡាករ Jackson Martinez បាននិយាយថា “ខ្ញុំដឹងថា មានការពិភាក្សា ក៏ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយ” ។កីឡាករនេះបន្តទៀតថា តំណាងខ្លួន បានចាត់ចែងពីអនាគត់របស់ខ្លួន ខណៈដែលខ្លួន កំពុងលេងនៅ World Cup ។ បន្ថែមលើសពីនេះទៅទៀត ខ្លួនៅតែសង្ឈឹមថានឹងអាចទៅលេងនៅ ក្លិបកាំភ្លើងធំ បើទោះបីជា ព័ត៌មានកន្លងមកផ្សាយថា Arsene Wenger មិនបានចាប់អារម្មណ៍លើខ្លួនក៏ដោយ តែបើខាងក្លិបថាអូខេ នោះខ្លួនក៏អូខេដែរ។
Jackson Martinez បានចូលលេងឲ្យ Porto ខណៈផ្ទេរពី Chiapas នៅឆ្នាំ ២០១២ ហើយរដូវកាលកន្លងទៅ អាចស្វែងរកគ្រាប់បាល់បាន ២៩ គ្រាប់ ក្នុងចំណោម ៥១ ប្រកួត ៕
មតិយោបល់