ព័ត៌មានជាតិ

ករណីរំលោភលើសេចក្តីទុកចិត្ត

ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានដឹងថា កាលពីថ្ងៃពុធ​ ៩កើត ខែជេស្ឋ​ ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២០ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹងករណីរំលោភលើសេចក្តីទុកចិត្តមួយករណីពីឈ្មោះ ដេស សារិត ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកសិកររស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទៅលើឈ្មោះ ញ៉ឹម ប៊ុនឆៃ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មកររស់នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិ។

ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន១c.៩៩៧៨។

ក្រោយពីការតាមដានស្រាវជ្រាវគឺបានរកឃើញម៉ូតូនៅចំណុចភូមិស្រែអូរឃុំកកោះស្រុកមោងឫស្សីខេត្តបាត់ដំបង ដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការលោកវរសេនីយ៍ឯកយ៉ែមសារិទ្ធអធិការរនគរបាលក្រុងប៉ៃលិនបានចាត់អោយលោកអនុសេនីយ៍ឯកជម៉ាញអធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការនគរបាលស្រុកមោងឫស្សីដឹកនាំដោយលោកអនុសេនីយ៍ឯករ៉េតវឌ្ឍនានាយផ្នែកព្រហ្មទណ្ឌរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះចុះទៅយកម៉ូតូខាងលើមកប្រគល់អោយម្ចាស់ដើមវិញនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ចំណែកជនសង្ស័យកម្លាំជំនាញកំពុងស្រាវជ្រាវជាបន្ត៕

មតិយោបល់