ព័ត៌មានជាតិ

កម្ពុជា​រៀបចំ​ចូលរួម​តាំងពិព័រណ៍​ពិភពលោក​នៅ​អ៊ីតាលី ក្នុង​ឆ្នាំ ២០១៥

​ភ្នំពេញ ៖​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៤ ប្រទេស​កម្ពុជា​កំពុង​រៀបចំ ចូលរួម​ការតាំងពិព័រណ៍​ពិភពលោក​ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង នៅ​ទីក្រុង Milan នៃ​ប្រទេស​អ៊ីតាលី ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១ ខែ ឧសភា ដល់​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ។​

​យោង​តាម​​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក ឈួន ដា​រ៉ា ដែល​បាន​អធិប្បាយ​នៅក្នុង​អង្គប្រជុំ កាលពី​ចុងខែ មិថុនា កន្លងទៅ បានឲ្យដឹងថា “​នេះ​គឺជា​ព្រឹត្តិការណ៍​ពិភពលោក ហើយក៏​ជា​ឱកាស​មាស​របស់​កម្ពុជា​ដើម្បី​បង្ហាញ​វប្បធម៌ ដ៏​សម្បូរ​បែប​របស់ខ្លួន ទៅកាន់​ពិភពលោក ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូល​មក​កាន់​ប្រទេស​កម្ពុជា​” ។​
​ឯកឧត្តម បាន​មានប្រសាសន៍ បន្តទៀតថា កម្ពុជា​គ្រោង​នឹង​បង្ហាញ កសិកម្ម ឧស្សហ​កម្ម និង វប្បធម៌ ដែល​ជា​ផលិតផល​ចូលរួម​ក្នុង​ការតាំងពិព័រណ៍​នេះ​។ ជាមួយនឹង​គ្នា​នេះដែរ ឧក​ឧត្តម​សង្ឈឹមថា នឹង​អាច​ទាក់ទាញ​ការយកចិត្ត​ទុកដាក់​ពី ១៤៧ ប្រទេស និង អ្នកទស្សនា ២០ លាន​នាក់​ផងដែរ​៕

មតិយោបល់