Fort Bragg ជាទីបញ្ជាការនិងជាមូលដ្ឋានទ័ពដ៏ធំបំផុតរបស់ប្រទេសអាមេរិកនិងក៏ជាប់ឈ្មោះជាមូលដ្ឋានទ័ពដែលធំបំផុតជាងគេនៅលើលោកផងដែរ។វាមានទីតាំងស្ថិតនៅក្នុងតំបន់ Harnett និង Moore ភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ាជាតំបន់ដែលមានប្រជាជនរស់នៅតែប្រមាណជា 39,457 នាក់ហើយមូលដ្ឋានទ័ពមួយនេះមានទំហំដល់ទៅជិត 350 គីឡូម៉ែត្រក្រឡា។
Fort Bragg ជាទីតាំងមួយគត់ដែលមានគ្រប់រូបភាពនៃការហ្វឹកហាត់តាំងពីជើងគោកជើងទឹកអាកាសនិងរបៀបនៃការហ្វឹកហាត់ទៅកម្លាំងពិសេសផងដែរ។ឧបករណ៍ទំនើបៗជាច្រើនដែលបានបំពាក់ហើយបើតាមរបាយការណ៍បានបញ្ជាក់ថានៅពេលដែលវាបានចាប់ផ្តើមក្លាយទីតាំងទ័ពបណ្តោះអាសន្នកាលពីឆ្នាំ 1918 វាត្រូវបានចំណាយទឹកប្រាក់ប្រមាណជា 6 លានដុល្លារក្នុងការសាងសង់ឡើង។
មូលដ្ឋានទ័ព Fort Bragg ជាទីតាំងនៃកងទ័ពអាកាសផងកងកម្លាំងទាហានពិសេសផងនិងជាទីបញ្ជាការនៃកម្លាំងទាហានជើងគោកផងរបស់ប្រទេសអាមេរិក៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់