ព័ត៌មានជាតិ

Neymar នឹង​អវត្ត​មាន​ ខណៈ​ប្រេ​ស៊ីល ជួប​អាល្លឺម៉ង់ ដោយសារតែ​របួស​យប់​មិញ​

យោងតាម​ប្រភព​ព័ត៌មាន Yahoo បាន​ចុះ​ផ្សាយ​ឲ្យដឹងថា កីឡាករ Neymar ត្រូវបាន​គេ​សែង​ចេញ​ភ្លាម​នៅ​នាទី ៨៨ ក្នុងអំឡុងពេល​ដែល​ប្រេ​ស៊ីល​យកឈ្នះ កូ​ឡ៊ុំ​ប៊ី ដោយ​លទ្ធផល ២ – ១ បន្ទាប់​ពី កីឡាករ Juan Camilo Zuniga ឡើង​ជង្គង់​ពីក្រោយ​។​រំពេច​ជាមួយនឹង​គ្នា​នោះ Neymar ត្រូវបាន​គេ​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ ជាមួយនឹង​ភាពឈឺចាប់ ។ ក្រុមគ្រូពេទ្យ​ប្រេ​ស៊ីល បាន​អះអាង​ថា គាត់​នឹង​អវត្តមាន​សម្រាប់​ការប្រកួត World Cup ដោយសារតែ​របួស​នោះ ប៉ះពាល់​ដល់​ឆ្អឹង ។​
Neymar
​កីឡាករ Neymar នឹង​អវត្តមាន ការប្រកួត​ជាមួយនឹង​អាល្លឺម៉ង់ នៅពេល​ខាងមុខ ដែល​ក្លាយ​ជា​ការបាត់បង់​ទំនុកចិត្ត​មួយ ដ៏​ធំ​សម្រាប់ប្រេ​ស៊ីល ។​
​ដោយឡែក​សម្រាប់ អគ្គ​រាជទូត Yahoo ប្រចាំ​ពិភពលោក គ្រូបង្វឹក Jose Mourinho បាន​ជឿជាក់ថា ការ​អវត្តមាន ប្រធាន​ក្រុម Thiago Silva ដែល​ត្រូវបាន​គេ​ព្យួរ​ការប្រកួត បន្ទាប់ ដោយសារតែ​ទទួលបាន​កាត​លឿង​នោះ វា​ជា​រឿង​ឈឺចាប់​បំផុត ជាជាង​បាត់បង់ Neymar ។ នេះ​គឺជា​សុបិន្ត​អាក្រក់​សម្រាប់ប្រេ​ស៊ីល ដែល​ត្រូវ​ជួប​រឿង​មិនល្អ ដូច​ទៅ​នឹង​ឆ្នាំ ១៩៥០ ដែល​ចាញ់ World Cup លើ​ទឹកដី​ខ្លួន​៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់