ព័ត៌មានជាតិ

Arsene Wenger ចាប់អារម្មណ៍​លើ ខ្សែការពារ​របស់​ក្លិប Newcastle កីឡាករ Mathieu Debuchy

​ខ្សែការពារ​របស់​ក្លិប Newcastle កីឡាករ Mathieu Debuchy បាន​ទទួចថា ខ្លួន​នឹង​មិន​យល់ព្រម ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្លិប​កាំភ្លើង​ធំ​ឡើយ បើទោះបីជា​កិច្ចពិភាក្សា​កំពុងដំណើរការ​ក៏ដោយ​។​

​អ្នក​ចាត់ការ​ទូទៅ​ក្លិប​កាំភ្លើង​ធំ Arsene Wenger កំពុង​សំឡឹងមើល ខ្សែការពារ Mathieu Debuchy ដ​ម្បី​ជំនួស​កន្លែង Bacary Sagna ដែល​ផ្ទេរ​ទៅ​ក្លិប មេឃ​ខៀវ នោះ ។​
Mathieu Debuchy ជា​ញឹកញាប់​កំពុង​មាន​ទំនាក់ទំនង​ទៅកាន់ ពហុ​កីឡដ្ឋាន Emirates Stadium ដើម្បី​ជំនួស​តំណែង​មិត្ត​រួម​ក្រុម​បារាំង ។​

​កីឡាករ Mathieu Debuchy វ័យ ២៨ ឆ្នាំ បាន​ជួយ​ឲ្យ​បារាំង ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុងក្រោយ នៃ​ព្រឹត្តិការណ៍ 2014 World Cup នៅ​ប្រេ​ស៊ីល ហើយ​ចាកចេញ​ពី​វគ្គ​នេះ ដោយសារ​តែ​ចាញ់​អាល្លឺម៉ង់ ក្នុង​លទ្ធផល ១ – ០ ។ ជាមួយនឹង​ព័ត៌មាន​ដែល​កាំភ្លើង​ធំ​កំពុង​ទាក់ទង​គាត់ Mathieu Debuchy បាន​សរសេរ​នៅលើ Instagram ថា “​យើង​កំពុង​ពិភាក្សា​អំពី​វា ហើយ​វា​នឹង​ឃើញ​អ្វី​ដែល​កើតឡើង​នៅពេល​ខាងមុខ ហើយ​ខ្លួន​ក៏​បាន​និយាយថា​មិន​យល់ព្រម​ឡើយ គ្រាន់​តែ​ពាក្យ​ច​ចាម​អារាម​តែប៉ុណ្ណោះ នរណា​ដែល​មិន​ចង់ទៅ​លេង​នៅ​កាំភ្លើង​ធំ ព្រោះ​ក្លិប​នេះ ជា​ក្លិប​ដ៏​អស្ចារ្យ “​។​
Mathieu Debuchy

មតិយោបល់