ភ្នំពេញ៖ ចំនួនករណីជំងឺគ្រុនឈាម ដែលត្រូវបានកត់ត្រាក្នុងរយៈពេល ២៥សប្តាហ៍ដើមឆ្នាំនេះ បានធ្លាក់ចុះ ៨៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមយោងតាមរបាយការណ៍មួយរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។
នៅក្នុងឆ្នាំនេះ អ្នកស្លាប់ដោយសារតែជំងឺគ្រុនឈាមមានតែ ៥ករណីប៉ុណ្ណោះ ក្នុងចំណោម ១.០០០ករណី ដែលកាលពីឆ្នាំមុន មានចំនួនអ្នកស្លាប់រហូតដល់ទៅ ២៥ករណី ក្នុងចំណោម ៦.០០០ករណី។
“ទោះបីជាមានករណីធ្លាក់ចុះខ្លាំងបែបនេះក្តី ក៏ករណីជំងឺនេះកើតលើមនុស្សពេញវ័យមានការកើនឡើង”។ នេះជាសំដីរបស់លោក លោក ច ម៉េងជួ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។ លោកបានបន្តទៀត ” ៤,៨ភាគរយនៃករណីជំងឺគ្រុនឈាមទាំងអស់ ដែលត្រូវបានរាយការណ៍នៅក្នុងរយៈពេលពីរត្រីមាសដំបូងនេះ គឺជាមនុស្សពេញវ័យដែលមានអាយុលើ១៥ឆ្នាំ ចំណែកឯពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៣ មានករណីមនុស្សពេញវ័យតែពីរ ឬបីភាគរយប៉ុណ្ណោះ”៕
មតិយោបល់