ក្រុមអាហ្សង់ទីន បានអះអាងថា Angel Di Maria នឹងអវត្តមាន សម្រាប់ វគ្គ ៤ ក្រុមចុងក្រោយ នៅ World Cup ដោយជួបហុល្លង់នោះ បន្ទាប់ពីលទ្ធផលបង្ហាញថា កីឡាកររូបនេះមានបញ្ហារបួសភ្លៅ។
ស្លាបបម្រើរបស់ក្លិប Real Madrid ត្រូវបានប្តូរចេញនៅនាទី ៣៣ ដោយសារតែបញ្ហារបួសភ្លៅ ខណៈដែលអាហ្សង់ទីនឈ្នះ ប៊ែលហ្សិក ដោយលទ្ធផល ១ – ០ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ។
បើទោះបីជា Angel Di Maria មានបញ្ហារបួសភ្លៅមែនពិត ក៏ប៉ុន្តែ អាហ្សង់ទីន ក៏មានព័ត៌មានល្អ ដែរដោយគេឃើញ Sergio Aguero មានកាយសម្បទារឹងមាំវិញ ហើយ ដោយត្រូវជួបហុល្លង់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។
គ្រូពេទ្យ Daniel Martinez បាននិយាយថា ” Angel Di Maria មានបញ្ហារបួសសរសៃភ្លៅជើង ដូច្នេះគាត់មិនអាចប្រកួតបានទេ នៅប្រកួតបន្ទាប់។ ប៉ុន្តែអ្វីដែលយើងរីករាយសម្រាប់ អាហ្សង់ទីន គឺ Sergio Aguero សះស្បើយពីរបួស ដោយត្រៀមខ្លួនជាស្រេច ដើម្បីប្រកួតនៅពេលខាងមុខ” ។
មតិយោបល់