ក្នុងការបន្តសម័យប្រជុំលើកទី ៥ នីតិកាលទី ៣ នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្ដម សាយ ឈុំ អនុប្រធានទី ១ ព្រឹទ្ធសភានោះ សមាជិកសមាជិកា ព្រឹទ្ធសភាចំនួន ៤២ រូបបានផ្ដល់សំឡេងគាំទ្រជាឯកច្ឆន្ទទៅលើការពិនិត្យ និងឲ្យយោបល់ ទៅលើសេចក្ដី ព្រាងច្បាប់ចំនួន៣។
សេចក្ដីព្រាងច្បាប់ដែលព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់នោះរួមមាន ៖
១-សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្ដីពីការជួយគ្នាទៅ វិញទៅមកផ្នែកយុត្តិធម៌វិស័យរដ្ឋប្បវេណីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ដែលសេចក្ដីព្រាងច្បាប់នេះមានគោលបំណងពង្រឹងបន្ថែមទៀត នូវ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពង្រឹងនូវការជួយគ្នាទៅ វិញទៅមកផ្នែកយុត្តិធម៌ក្នុងវិស័យរដ្ឋប្បវេណី ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក នូវអធិតេយ្យភាព សមភាព ផលប្រយោជន៍ទាំសងខាង និងលើកកម្ពស់ប្រយោជន៍រដ្ឋ ផ្ដល់ ផលប្រយោជន៍បុគ្គល រក្សាការពារសិទ្ធិសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ និងទ្រព្យសម្បត្តិ ស្របច្បាប់របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ និងឲ្យទទួលបានដោយស្មើភាព និងអនុវត្តន៍ ជួយគ្នាទៅវិញទៅមកផ្នែកយុត្តិធម៌នៅក្នុងវិស័យរដ្ឋប្បវេណី ដូច និងការអនុវត្តតាមទម្រង់សន្ធិ សញ្ញាអន្តរជាតិ។
២-សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបត្យាប័នរវាងព្រះរាជា ណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សេចក្ដីព្រាងច្បាប់នេះមានគោល បំណងពង្រឹងដល់ការអនុវត្តសន្ធិសញ្ញាស្ដីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារ ណរដ្ឋសង្គមនិយមវៀតណាម ដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រវាងប្រទេសទាំងពីរ ក្នុងការបង្ក្រាបបទល្មើសដោយឈរលើមូលដ្ឋានគោរពអធិតេយ្យភាពគ្នា ទៅវិញទៅមក សមភាព និងផលប្រយោជន៍ទាំងសងខាង លើផ្នែកយុត្តិធម៌នៅក្នុងវិស័យ ព្រហ្មទណ្ឌ ដែលបានបញ្ញត្តិអំពីនីតិវិធីទាំងឡាយនៅពេល ដែលមានវិវាទកើតឡើង ព្រមទាំង ដើម្បីកែលម្អប្រសិទ្ធភាពរបស់អាជ្ញាធរអនុវត្តន៍ច្បាប់នៃបណ្ដាភាគីក្នុងការទប់ស្កាត់ ការស៊ើប អង្កេត ការចោទប្រកាន់ ជំនុំជម្រះ ឬអនុវត្តន៍ទោសចំពោះបទល្មើស ដែលអាចធ្វើបត្យាប័ន តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក និងមានគុណប្រយោជន៍សម្រាប់ ប្រទេសជាតិទាំងពីរ ធ្វើឲ្យការកែទម្រង់វិស័យយុត្តិធម៌ផ្នែកព្រហ្មទណ្ឌកាន់តែមានទំហំបើក ទូលាយបន្ថែមទៀត និងកាន់តែស៊ីជម្រៅស្របតាមគោលនយោបាយ នៃការគ្រប់គ្រងរដ្ឋ អធិបតេយ្យឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុង តំបន់។
៣-សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ សេចក្ដីព្រាងច្បាប់នេះមានគោលបំណង ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និង បញ្ហាប្រឈមចម្បងៗ ដែលកើតមានឡើងក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បច្ចុប្បន្នកម្ម ២០០៩-២០១៣ កន្លងមក និងដើម្បីកំណត់នូវបណ្ដាវិធានការនយោបាយ ជា អាទិភាពដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្តគោលនយោបាយរាជរដ្ឋាភិ បាលកម្ពុជាតាមវិស័យ នៅក្នុងដំណាក់កាលនៃអាណត្តិកាលនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ ២០១៤-២០១៨ ដើម្បីរក្សាបាននូវស្ថេរភាពកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ព្រមទាំងដើម្បីដាក់ចេញនូវយន្តការ មួយសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ នូវរាល់ការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ នៃបណ្ដាក្រសួង និងស្ថាប័ននានា៕
មតិយោបល់