ព័ត៌មានជាតិ

អាល្លឺម៉ង់ មិន​បារម្ភ​ជាមួយនឹង Mesut Ozil ខណៈ​រង​ការរិះគន់​

​គ្រូបង្វឹក Hansi Flick របស់​អាល្លឺម៉ង់ បានឲ្យដឹងថា ការគ្រប់គ្រង​ក្រុម និង​រួមចំណែក​ពី​ខ្សែបម្រើ Mesut Ozil ពិតជា​សប្បាយរីករាយ​។​
​តារាបាល់ទាត់​របស់​ក្លិប​កាំភ្លើង​ធំ ត្រូវ​បាន​រង​ការរិះគន់ ខ្លះៗ​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ដោយ​មិន​អាច​បង្ហាញ​ទម្រង់​លេង​របស់ខ្លួន ឲ្យ​ខ្លាំងក្លា នៅ World Cup ។​

​ទោះបីជា​យ៉ាងនេះក្តី លោក Hansi Flick បាន​ជឿជាក់ថា​ទម្រង់​លេង កីឡាករ Mesut Ozil គឺ​មាន​ភាពល្អ​ឥតខ្ជោះ ដោយ​គ្រាន់តែ​ខុស​ត្រង់​ថា គាត់​លេង​ខុស​មុខ​តំណែង​តែ​ប៉ុណ្ណោះ ។​ដូចនេះ អ្នកមើល ខុស​ពី​អ្នក​ធ្វើ​។​

​លោក​បាន​បន្ថែមទៀតថា ” Mesut Ozil គឺជា​អ្នកលេង​ដ៏​ខ្លាំង សម្រាប់​ការប្រកួត បើទោះបីជា​គាត់​លេង​ខុស​ជំនាញ​ក៏​ដោយ មិន​ដូច​អ្វី​ដេល​គេ​មើលឃើញ​នោះ​ទេ ដោយ​រាល់​ការប្រកួត​គាត់​តែងតែ​ពាំនាំ​នូវ​អ្វីៗ​ដែល​អស្ចារ្យ​ជូន​ដល់​ក្រុម​” ។​
OZIl

មតិយោបល់