ព័ត៌មានជាតិ

ភាព​សោកសង្រេង​ស្ទើរ​បែក​ទ្រូង​របស់​ក្រុមគាំទ្រ ខណៈ​ប្រេ​ស៊ីល​ចាញ់ 1-7 (Video Inside)

សម្រាប់​ការជួប​ប្រកួត​រវាង​ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ីល និង ក្រុម​ឥន្ទ្រីយ៍​ដែក​អាល្លឺម៉ង់ កាលពី​រាត្រី​យប់មិញ​នេះដែរ ម្ចាស់ផ្ទះ​ប្រេ​ស៊ីល បាន​រង​បរាជ័យ​ដ៏​អាម៉ាស ជាទីបំផុត ដោយ​ចាញ់​ក្នុង​លទ្ធផល ១ ទល់នឹង ៧ ខណៈ​ដែល​បាត់​ន​បង់ កីឡាករ Neymar និង Thiago Silva មិន​អាច​ចូលរួម​លេង​ជាមួយ ។
Brazilian_fans_crying_aft
​ភាពបរាជ័យ​នេះ បាន​ធ្វើឲ្យ​ក្រុម​អ្នកគាំទ្រ​ប្រេ​ស៊ីល ទូទាំង​ប្រទេស បង្ហូរទឹកភ្នែក​ស្ទើរតែ​លេច​តារាង​ទៅហើយ ដោយ​ម្នាក់ៗ យំ​ឡើង​ហើប​ភ្នែក ខណៈ​ដែល​លទ្ធផល​ចាញ់​នេះ មិន​គួរឲ្យ​ជឿ តាំងពី​ចាប់ផ្តើម​ប្រកួត ហៀបនឹង​បញ្ចប់ ដោយ​មិន​ទាន់​មាន​លទ្ធផល ១ – ៧ នេះឡើយ​។​ម្យ៉ាងវិញទៀត ភាពបរាជ័យ​នេះដែរ ខាង​ប្រេ​ស៊ីល​កំពុង​ថ្កោលទោស លើ​កីឡាករ​ខ្សែ​ការពារកូ​ឡ៊ុំ​ប៊ី Juan Zuniga ដែល​ឡើង​ជង្គង់​ពីក្រោយ​ធ្វើឲ្យ Neymar បាក់ឆ្អឹង​កង​ខ្នង ដេក​ឈឺចាប់​នៅ​មន្ទីរពេទ្យ​៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់