ព័ត៌មានជាតិ

FIFA ៖ គ្មាន​ការជួញដូរ និង​ប្រើប្រាស់​ថ្នាំ​នៅ World Cup

គណៈកម្មាធិការ​វេជ្ជសាស្ត្រ របស់ FIFA បានឲ្យដឹងថា សម្រាប់​ការប្រកួត World Cup រក​មិនឃើញ ភាព​វេជ្ជ​មាន ជាមួយនឹង​សារធាតុ​ហាមឃាត់ ក្នុងអំឡុងពេល​ប្រកួត និង​មុន​ពេល​ប្រកួត ។​

​កីឡាករ​ជាង ១០០ នាក់ ក្នុងនោះ ៧៧៧ នាក់ បាន​ធ្វើតេស្ត​ក្រៅ​ការប្រកួត និង ២៣២ នាក់​ទៀត ធ្វើតេស្ត​ក្នុងអំឡុងពេល​ប្រកួត ក៏ប៉ុន្តែ មិន​អាច​ស្វែងរក​ឃើញ​ថា កីឡាករ​ណា​មួយ​ប្រើប្រាស់​ថ្នាំ ក្នុង និង​ក្រោយ​អំឡុង​ពេល​ប្រកួត​ឡើយ​។​

​ប្រធាន​វេជ្ជសាស្ត្រ​របស់ FIFA លោក Jiri Dvorak បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​យើង​មិន​អាច​ស្វែងរក​ឃើញ​ថ្នាំ ឬ​សារធាតុ​ហាមឃាត់ កីឡាករ​មួយណា​ប្រើប្រាស់​ឡើយ ទាំង​មុន និង​អំឡុង​ការប្រកួត​” ។ នៅ ៤ ក្រុម​ទៀត​ដែល​កំពុង​ប្រកួត ដែល​យើង​កំពុង ពិនិត្យ​លើ​បញ្ហា​នេះ​។​
​ការ​ធ្វើ​តេស្ត​នេះ តម្រូវ​ធ្វើ​ឡើង​នៅ មន្ទីរពិសោធន៍ ប្រឆាំង​និង​សារធាតុ​ញៀន នៅ ស្វីស​ហ្សេ​លេន បន្ទាប់មក​ក៏​ហូត​អាជ្ញា​ប​ណ្ឌ មក​ធ្វើ​នៅ Rio de Janeiro ៕​
FIFA

មតិយោបល់