លទ្ធផលសិក្សារបស់ប្រទេសអូស្ត្រាលី ដែលប្រកាសនៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៤ លើករណីមានថ្នាំព្យាបាលអេដស៍ ជាសះស្បើយនេះ កំពុងធ្វើឲ្យមនុស្សនៅពាសពេញសកលលោក ត្រងស្តាប់ និងមើលថា វាជាការពិតដែរឬទេ ?
តាមការសិក្សាពិសោធន៍ទៅលើ កម្រិតថ្នាំព្យាបាលជំងឺហ៊ីវ ដោយធ្វើតេស្តទៅលើ ក្មេង ៤ នាក់ដែលឆ្លងអេដស៍ពីម្តាយ ក្នុងនោះ ៣នាក់ បានគេចពីផុត ពីជំងឺឱកាសនិយមនេះ ខណៈដែលមា្នក់ទៀត មេរោគឱកាសនិយមនៅកម្រិតទាប ដោយត្រូវទទួលថ្នាំជំនាន់ថ្មីជាការធ្វើតេស្ត ។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Sharon Lewin បានប្រាប់កាសែតអូស្ត្រាលី Daily Mail ឲ្យដឹងថា “លទ្ធផលវាមិនទាន់បានសម្រេច ១រយភាគរយនៅឡើយទេ វាគ្រាន់តែជាករណីពិសោធន៍ តែប៉ុណ្ណោះ បើទោះបីជាមនុស្សជាច្រើនឃើញលទ្ធផលនេះថា ជាការព្យាបាលក៏ដោយ តែយើងនឹងខំសិក្សាបន្តថាវាអាចចេញជាផ្លូវការឬយ៉ាងណា បើទោះបីអាចពិសោធលើក្មេង ៤ នាក់ថា មានប្រសិទ្ធភាពក៏ដោយ” ។ម្យ៉ាងវិញទៀត យើងកំពុងតាមដានទៅលើ ក្មេងទាំង ៤ នាក់នោះ ក្រោយពេលលែងប្រើប្រាស់ថ្នាំនេះ តើពូកគេ នឹងគេចផុតពីជំងឺឱកាសនិយម ដែរទេ ?លោកបានបន្តទៀតថា នៅពេលនេះ ពួកគេបានគេចផុតពីជំងឺនេះបណ្តោះអាសន្ន តែបើឲ្យជាទាំងស្រុងត្រូវ ព្យាបាលម្តាយជាមុនសិន៕
មតិយោបល់