ព័ត៌មានជាតិ

ព័ត៌មាន​ពី​ផលប៉ះពាល់​មួយចំនួន នៃ​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ​ក្នុង​ផ្សារ អូរឫស្សី យប់មិញ​

​ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ១០៖៣០​នាទី​យប់​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៤ មាន​ករណី​អគ្គិភ័យ ឆេះ​តូប​លក់ដូរ​ក្នុង​ផ្សារ អូរឫស្សី ខូចខាត​អស់ ១០​តូប​ចាប់ពី​តូប លេខ ខ​(21) 21 ដល់ 30 ក្នុងនោះ​រួមមាន​៖
-​តូប​លក់​ហូបចុក​មាន​5​តូប
( កាហ្វេ គុយទាវ​3​តូប , លក់​បាយ​1​តូប​, លក់​នំ​បញ្ចុក​1​តូប )
-​តូប​លក់​ចាប់ហ៊ួយ​មាន​2​តូប ,
-​តូប​លក់​នំ​ស្បោង​1​តូប និង លក់​ល្បែងក្មេងលេង គ្រឿង​ជ័រ​2​តូប
​តាម​ការពិនិត្យ​ជាក់ស្តែង​អគ្គីភ័យ​ឆេះ​ចេញពី​តូប ខ​(21)21 លក់​បាយ មាន​ចង្ក្រាន​ក្នុង​តូប ។ កងកម្លាំង​បាន ជួយ​ពន្លត់ភ្លើង​រលត់​ចប់​ជា​ស្ថាពរ​នៅ ម៉ោង​11:30​នាទី ដោយ​ប្រើ​បំពង់​អគ្គីភ័យ​71​បំពង់ និង ទឹក​អស់ 18​ឡាន ។ ក្រោយ​ពី​ពន្លត់​ចប់​ទាំងស្រុង កម្លាំង​បានធ្វើការ​បោស​ជូត​សម្អាត​និង ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​រៀបរៀប​រយ ជូន​អាជីវករ​ដែល​មាន​តូប​មិន​ប៉ះពាល់​លក់ដូរ​ជាធម្មតា ។​
​ទំហំ​ខូចខាត​មាន​:
-​នៅ​តូប​ហូបចុក​លេខខ​(21)21-22- 28-29-30 មាន​ចានឆ្នាំង​ចង្ក្រាន និង របស់របរ​មួយចំនួន​
-​តូប​លក់​នំ​ស្បោង លេខ​ខ​(21)23 មាន​នំ​កញ្ចប់ មួយចំនួន​
-​តូប​លក់​ចាប់ហ៊ួយ​លេខខ​(21)24- 25 មាន​ម្ទេស មី​សួរ មី​ដុំ ខ្ទឹម ប៊ីចេង ច​ង្កិះ ចង្កាក់ និង​គ្រឿងទេស​មួយចំនួន​
-​តូប​លក់​គ្រឿង​ជ័រ ល្បែង​ក្មេង លេខ ខ​(21)26-27 មានកូន​ឡាន​ជ័រ ប្រដាប់​ក្មេង​លេង​ជា​ដើម​
​ក្រៅពី​ខូចខាត​តូប​ក្នុង​ហេតុ​ការ​ខាងលើ​មិន​មាន​ប៉ះពាល់ រឺ ខូចខាត​បាត់បង់ អ្វី​ផ្សេង​ទៀត​នោះឡើយ​៕​

មតិយោបល់