ព័ត៌មានជាតិ

​នារី​ម្នាក់​រងរបួស​ស្រាល ដោយ​សាររថយន្តបើកបុក

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​សង់​កូរ៉េ​នៅត្រង់​ចំនុច​ផ្លូវបែក​ជា​បួន​បណ្តាលអោយ នារី​ម្នាក់ និង​បុរស​ម្នាក់​រង​របួសស្រាលរ​លត់​ដៃ​រលត់​ជើង​។ ហេតុការណ៍ នេះ​កើតឡើង​នៅវេលា​ម៉ោង ៨​និង​៥០​នាទី នៅ​ទល់មុខ និង​ស្នាក់ការ​ប៉េអឹម​ខណ្ឌ​ចំកា​មន តាម​បណ្តោយ​ផ្លូវ ម៉ៅ​សេទុង​កែង និង ផ្លូវ​លេខ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកា​មន ។​

​តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​និង​នារី​ម្នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម​មួយគ្រឿង មិន​មាន​ស្លាក​លេខ ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ស្តុប​ទួល​ទំពូង​បាន​បត់ ទៅ​ឆ្វេង ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ខ្មៅ​មួយគ្រឿង មិន​ចាំ​ស្លាក​លេខ បើក​មក​តាម​បណ្តោយ ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត បាន​បើក​មក​បុក​និង​ម៉ូតូ​សង់​កូរ៉េ​ប៉ះចំ​ដៃ​ចង្កូត​ម៉ូតូ​បណ្តាល​ដួល ធ្វើ​អោយ​បុរស​នារី​ទាំង​២​នាក់​រងរបួស​ស្រាលរ​លាត់​ដៃ​រលាត់​ជើង ។​

​ក្រោយពី​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើករថយន្ត​រត់គេច​បាត់ស្រមោល ចំណែក​ជនរងគ្រោះ​បាន ជិះ​ម៉ូតូ​ទៅ​មន្ទី​ពេទ្យ​ព្យាបាល​ដោយ​ខ្លួនឯង​៕​
2

មតិយោបល់