ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​នារី​ម្នាក់ បានសម្រេច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ដោយសារ​ម៉ូតូ​បែក​កង់​

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​តាម​និង​ឃាត់ខ្លួន​បាន​បន្ទាប់ពី​ធ្វើ​សកម្មភាព ឆក់​យក​កាបូប​ពី​នារី​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែកក្កដា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែរ​វត្ត​មហាមន្ត្រី ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​បានអោយដឹងថា ខណៈ​ដែល​ពួកគាត់ កំពុង​ធ្វើការ​ជិះ​ម៉ូតូ​ល្បាត​ស្រាប់តែ​ប្រទះឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1C-5910 ក្នុង​ល្បឿន​លឿន ដោយ​ក្នុង​ដៃ មាន​កាន់​កាបូប​យួរដៃ​របស់​មនុស្ស​ស្រី​១​ពណ៌​ស ដោយ​មាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ចក៏បាន ជិះ​ម៉ូតូ ប្រដេញ​តាម​រហូត​ដល់​ចំណុច​ផ្លូវ​ច្រកចូល​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិ​ទី​១៤ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក ម៉ូតូ​ជនសង្ស័យ​បាន​បែក​កង់​ក្រោយ រួច​ជនសង្ស័យ​ក៏​បាន​ផ្ដួល​ម៉ូតូ​ចោល​រត់​ចូល​ច្រក ផ្ទះ​ប្រជាពលរដ្ឋ ក៏​ត្រូវ​សមត្ថកិច្ច​ដេញចាប់​ឃាត់ខ្លួន​បាន​តែ​ម្ដង​។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច បាន​នាំ​ជនសង្ស័យ​ដាក់​លើ​ម៉ូតូ​ដឹក​យក​ទៅ​ភ្លាមៗ​។

ចំពោះ​អត្តសញ្ញាណ​ជនសង្ស័យ នៅ​មិនទាន់​ដឹង នៅឡើយ​ទេ ចំណែក​ជនរងគ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ជនសង្ស័យ​ផងដែរ ដោយ​មិន​ដឹង ទៅដល់​ទីណា​ទេ ហើយ​សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ជនរងគ្រោះ​ផងដែរ​ដើម្បី​ធ្វើការ​សាកសួរ​៕​
2

4

មតិយោបល់