ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសជាងឡានម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ!..

ព្រះសីហនុ: កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ កាលពីម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ម៉ម បញ្ញានីប៉ា ហៅស្នា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិសង្កាត់កើតហេតុ ស្រុកកំណើតភូមិកោះឃ្លោក ឃុំ/ស្រុកកំពង់ត្រាច ខេត្តកំពត។

វត្ថុតាងរួមមាន ម៉ូតូចំនួន ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ បាត់ដំបង1S-2485,សោម៉ូតូចំនួន១,សោច្នៃ ចំនួន១។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធី៕

មតិយោបល់