ព័ត៌មានជាតិ

មហាវិថី​មួយចំនួន​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃស្អែក ដើម្បី​ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អ​ដិ្ឋ​

​ភ្នំពេញ​៖ លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​នៅរ​សៀលថ្ងៃនេះ​ថា បាន​ប្រាប់ សារព័ត៌មាន​ក្នុងស្រុម​មួយ​ឲ្យដឹងថា សាលា​រាជធានី​ភ្នំពេញ នឹង​បិទ​មហាវិថី​មួយចំនួន​នៅ​ព្រឹក​ថ្ងៃ​ស្អែក ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អ​ដិ្ឋ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​។
1

​ផ្លូវ​ដែល​ត្រូវ​បិទ​នោះ​រួមមាន វិថី​ព្រះ​ធម្មលិខិត​អ៊ុក (​ផ្លូវ​លេខ​១៨៤) ខាងជើង​ព្រះបរមរាជវាំង មហាវិថី​នរោត្តម មហាវិថី​ព្រះសីហនុ និង​មហាវិថី​សម្តេច​សុធារស ដោយ​ព្រះរាជ​ពិធី​ដង្ហែ ព្រះ​បរម​អ​ដ្ឋិ ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ នឹង​ត្រូវ​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​៦:៣០​នាទី​ព្រឹក ស្អែក​នេះ​។​

​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ព្រះមហាវីរក្សត្រ ត្រូវបាន​រៀបចំឡើង​ជា ៤​ផែន ធំៗ ចម្ងាយ​ផ្លូវ​ជាង ១០​គីឡូម៉ែត្រ ហែ​ចេញពី​ទ្វារ​ជ័យ​ព្រះបរមរាជវាំង ឆ្ពោះទៅ​កាន់​ទិស​ខាងជើង តាម​មហាវិថី​សម្តេច​សុធារស រួច​បត់​ឆ្វេង​តាម​វិថី​ព្រះ​ធម្មលិខិត អ៊ុក បត់​ឆ្វេង​តាម​មហាវិថី​ព្រះ​នរោត្តម ព័ទ្ធ​ខាងលិច​វិមានឯករាជ្យ បត់​ឆ្វេង​តាម​មហាវិថី​ព្រះសីហនុ រួច​បទ​ឆ្វេង​តាម​មហាវិថី​ព្រះ​សុធារស ឆ្ពោះ​ចូល​ទៅ​កាន់​ទ្វារធំ​ខាងកើត​ព្រះ​ឧបោសថរតនារាម​ព្រះ​កែវ​មរកត​នៃ​ព្រះបរមរាជវាំង​វិញ ដើម្បី​តម្កល់​ព្រះ​បរម​អដ្ឋិ​នៅក្នុង​ព្រះវិហារ​ព្រះ​កែវ​មរកត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «​ព្រះ​បរម​រតន​កោដ្ឋ​» បាន​យាង​ចូល​ទិវង្គត​នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ជរាពាធ ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា កាលពី​ថ្ងៃ ទី​១៥ ខែតុលា ឆ្នាំ​២០១២៕​

មតិយោបល់