ព័ត៌មានជាតិ

ការធ្វើ​ស្លាក​លេខ​ម៉ូតូ​ត្រូវបាន​អនុវត្ត​នៅ​តាម​សាលាខណ្ឌ​

​ភ្នំពេញ​៖ ដើម្បី​បង្ក​ភាពងាយស្រួល មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​សម្រេច​រាល់​ការ​ធ្វើ​ស្លាក​លេខ​ម៉ូតូ ត្រូវបាន​ធ្វើ​នៅ​តាម​សាលា​ខណ្ឌ​ទាំង​អស់​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា នេះ​ថា រាល់​ការ​ធ្វើ​ស្លាក​លេខ​ម៉ូតូ បាន​ចាប់ផ្តើម​អនុវត្ត នៅ​គ្រប់​សាលាខណ្ឌ នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​ភាពងាយស្រួល ដល់​ប្រជាពលរដ្ឋ ក្នុង​ការចុះ​ឈ្មោះ​ធ្វើ​ស្លាក​លេខ​។​

​លោក​បាន​បញ្ជាក់ទៀតថា មាន​ខណ្ឌ​មួយចំនួន​បានចាប់ផ្តើម​បម្រើសេវា​ដល់​បងប្អូន ប្រជាពលរដ្ឋ​ហើយ ដោយឡែក​ខណ្ឌ​មួយចំនួន​ទៀត ដូចជា ខណ្ឌ​សែន​សុខ កំពុង​រៀបចំ​៕​
gov.-annouce-new-dpwt-mr.-sam-piseth-03062011-3-130709234214436

មតិយោបល់