ព័ត៌មានជាតិ

ក្លិប Juventus បញ្ចប់​ការដេញថ្លៃ​កីឡាករ Patrice Evra របស់​បិសាច​ក្រហម​

​ក្លិប Juventus បាន​រាយការណ៍​ឲ្យដឹងថា ខ្លួន​ជិត​បញ្ចប់ ការដេញថ្លៃ ជាមួយនឹង​ខ្សែការពារ​ក្លិប​បិសាច​ក្រហម Patrice Evra ។​
​ត្រឡប់មកវិញ ជាមួយនឹង​ការ​ចំណាយពេល ៨ ឆ្នាំ​លើ​ទឹកដី Old Trafford បន្ទាប់​ពី​ចាកចេញ​ពី​ក្លិប Monaco ក្នុង​តម្លៃ​ខ្លួន ៥ លាន​ផោន និង​ជួយ​ឲ្យ ក្លិប​បិសាច​ក្រហម លើ​កពាន ៥ ដង ។​

Patrice Evra ទើបតែ​ចុះ​កុងត្រា​ជាមួយនឹង ក្លិប បិសាច​ក្រហម​រយៈពេល ១ ឆ្នាំ​ទៀត កាលពី​ខែ ឧសភា កន្លងទៅនេះ ប៉ុន្តែ វា​ហាក់ដូចជា ក្លិប​យក្ស​អង់គ្លេស បាន​យល់ព្រម​សំណើរ​ពី ម្ចាស់​ជើងឯក​អ៊ីតាលី​។​

​របាយការណ៍​បានបង្ហាញ​ថា បច្ចុប្បន្ននេះ Patrice Evra បាន​ពិនិត្យ​សុខភាព​រួចរាល់​ហើយ នៅ តូ​រី​ន និង យល់ព្រម​ផ្លាស់​ទៅកាន់ ក្រប​ខណ្ឌ Serie A ដោយ​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ៕
Patrice_Evra_2183649b

មតិយោបល់