អ្នកចាំទី ក្លិបមាន់ខ្នាយមាស Tottenham កីឡាករ Hugo Lloris បានបញ្ចប់ការរំពឹងទុកជាមួយនឹងអនាគតក្លិបលេងរបស់ខ្លួន ដោយកុងត្រាជាថ្មីរយៈពេលវែងជាមួយនឹងក្លិប ។
កីឡាករសញ្ជាតិបារាំង បានក្លាយជាគន្លឹះដ៏សំខាន់ របស់ មាន់ខ្នាយមាស ចាប់តាំងពី ចាកចេញពី ក្លិប Lyon នៅឆ្នាំ ២០១២ ប៉ុន្តែថ្មីៗនេះ គាត់ត្រូវបានក្លិបអ្នកមានលុយ របស់បារាំង PSG តាមល្បួង។
ទោះបីជាយ៉ាងនេះក្តី កីឡាករវ័យ ២៧ ឆ្នាំ នឹងបន្តការលេងរបស់ខ្លួននៅ ភាគខាងជើងទីក្រុងឡុងដ៍ បន្ទាប់ពីសម្រេចចិត្តកាន់ប៊ិចចុះហត្ថលេខា ៥ ឆ្នាំ ដោយលេងក្រោមការដឹកនាំអ្នកចាត់ការថ្មី Mauricio Pochettino ។
Hugo Lloris បាននិយាយថា “ខ្ញុំបាននិយាយជាមួយនឹង អ្នកដឹកនាំរបស់ខ្លួន ហើយខ្ញុំដឹងថា ក្លិបនេះគឺមានមហិច្ឆតាខ្ពស់ សម្រាប់លេងនៅរដូវកាលក្រោយ”។កីឡាករនេះ បានបន្តថា ខ្ញុំពិតជារីករាយជាមួយនឹងទំនាក់ទំនងដ៏អស្ចារ្យនេះ ជាមួយនឹងអ្នកគាំទ្រជាច្រើន ហើយការមកដល់របស់ Mauricio Pochettino គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយក៏មានអារម្មណ៍លេងក្រោមការដឹកនាំរបស់គាត់៕
មតិយោបល់