ព័ត៌មានជាតិ

១២% នៃ​អ្នក​ប្រើ​ស្មា​ត​ហ្វូននៅ​អាមេរិក បាន​ប្រើ​ខណៈពេល​រួម​សិច​

​អរគុណ​ស្មា​ត​ហ្វូន​ដែល​ជួយ​ផ្ដល់​នូវ​អ្វី​គ្រប់បែបយ៉ាង​! ពាក្យ​មួយ​ឃ្លា​នេះ​ត្រូវបាន​មនុស្ស​ជាច្រើន​ឧស្សាហ៍​និយាយ ប៉ុន្តែ​អ្នក​ទាំងនោះ​មិនបាន​ចាប់អារម្មណ៍​ថា ពួកគេ​បាន​ឃ្លាតឆ្ងាយ​ពី​មនុស្ស​ជា​ទីស្រឡាញ​បន្ដិច​ម្ដងៗ​។​

​តាម​ការស្រាវជ្រាវ​របស់ Harris Interactive បាន​រកឃើញថា មនុស្ស​ពេញវ័យ​នៅ​សហរដ្ឋអាមេរិក បាន​ចំណាញ​ពេល​ពេញ​មួយ​ថ្ងៃ​របស់​ពួកគេ​នៅក្បែ​ក​ស្មា​ត​ហ្វូន​ជានិច្ច ពោល​គឺ​សល់​តែ ៩​ភាគរយ​ប៉ុណ្ណោះ ដែល​ជា​ពេល​សម្រាប់​ផ្ទាល់ខ្លួន និង​នៅក្បែក​មិត្តភ័ក្តិ ឬ​ក្រុម​គ្រួសារ​។​
smartphone-use-during-sex-The-Odd-Man-in-Bed-The-Smartphone
​របាយការណ៍​ស្រាវជ្រាវ​បាន​រកឃើញថា ១២​ភាគរយ​នៃ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូននៅ​សហរដ្ឋអាមេរិក បាន​ប្រើ​ស្មា​ត​ហ្វូន​ខណៈពេល​កំពុង​មានសិ​ច​។ មនុស្ស​ស្ទើរតែ​ទាំងអស់​ដែល Harris Interactive បាន​ស្ទង់​មតិ​បាន​និយាយថា ពួកគេ​បាន​ប្រើប្រាស់​ស្មា​ត​ហ្វូន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ហើយ​នៅពេល​ដែល​ក្រុម​អ្នកស្រាវជ្រាវ ប្រាប់​ពួគគេ​ថា “​តើ​មាន​ធ្លាប់​គិតថា អ្នកនឹង​បាត់បង់​ភាពស្និទ្ធិស្នាល​បន្ដិចម្ដងៗ នៅពេល​ដែល​អ្នក​នៅ​ជាមួយ​ស្មា​ត​ហ្វូន​ច្រើន​ជាង​មិត្តភ័ក្ត ឬ​ក្រុម​គ្រូ​សារ​?” ពួកគេ​បាន​ឆ្លើយថា ពួកគេ​មិន​បាន​ចាប់អារម្មណ៍​ទៅលើ​ចំណុច​នេះ​នោះ​ទេ​។​

​លើសពីនេះ របាយការណ៍​ក៏​បាន​បញ្ជាក់ថា មាន ៥៥​ភាគរយ នៃ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូននៅ​សហរដ្ឋអាមេរិក បាន​ប្រើ​នៅពេល​កំពុង​បើកបរ បើទោះបីជា​ដឹងថា វា​មាន​គ្រោះថ្នាក់​ក្ដី ក៏​ពួកគេ​នៅតែ​ប្រើ​វា​ដែរ ជាពិសេស​គឺ​ប្រើ​សម្រាប់​ការលេង​ឆាត វា​កាន់តែ​គ្រោះថ្នាក់​ជាង ការនិយាយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គ្រាន់តែ​ជា​ការស្ទង់មតិ​មួយ​ទៅ​លើ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូន​នៅលើ​ទឹកដី​សហរដ្ឋអាមេរិ​ក ប៉ុន្តែ​បើ​តាម​ការប៉ាន់ប្រមាណ មិនមែន​មាន​តែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ នៅតាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​មាន​ដូចខាងលើ​ដែរ​៕​

មតិយោបល់