ព័ត៌មានជាតិ

ស្រី​ស្រស់​ជា​ពេស្យាចារ ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ភ្នាល់​បាល់ World Cup

​ស្រី​ស្រស់​វ័យ ២២ ឆ្នាំ ឈ្មោះ Guo Meimei នៅ​ខេត្ត ហួរ​ណាន ដែល​គេ​ស្គាល់​ថា​ជា​ស្រី​ស្រស់​សិច​ស៊ី​របស់​ចិន ដែល​តែងតែ​បង្ហាញ​ដើមទ្រូង រាងកាយ​ដ៏​សិច​ស៊ី និង​ជា​ស្រី​ពេស្យាចារ​។​
​នាង Guo Meimei ថ្មីៗ​នេះ​បាន​ធ្វើឲ្យ​មហាជន​ចិន​ភ្ញាក់ផ្អើល ជាមួយនឹង​ការ​បង្ហោះ ពាក្យពេចន៍​ថា “​នាង​ស្រលាញ់​បាល់ទាត់ និង ចង់​ឃើញ​ការប្រកួត​ទាំងអស់​” ។ កាលពី​ខែ មុន​នេះ​ដែរ​នាង​ក៏​បាន​បង្ហោះ​ក្រដាស់​ផ្ទាល់​បាល់ ដោយ​សរសេរ​ពាក្យពេចន៍​ថា “​ខ្ញុំ​ទាយ​បន្តិច​ដើម្បី​សំណាង​របស់​អ្នក​”​។ ជាមួយនឹង​ការ​មិន​បញ្ឈប់​ព័ត៌មាន ភ្នាល់​បាល និង រាងកាយ​ខ្លួន​លើ​ទំព័រ បណ្តាញ​សង្គម​នោះ នាង​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ពីបទ ភ្នាល់​បាល់​។​

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​ឲ្យដឹង​បន្ត​ថា ប៉ូលិស​កំពុង​ស៊ើបអង្កេត ទៅលើ Guo Meimei ដែល​នាង​បង្ហោះ​ចម្រៀង​មួយ​បទ អំពី​ការផ្ទុះ​ភ្នាល់​បាល់​នៅ​ម៉ា​កាវ ។ បច្ចុប្បន្នេះ​ដែរ ក្មេងស្រី​ស្រស់​សោភា​នេះ កំពុងតែ​ជំពាក់​គេ​ដោយសារតែ​ល្បែង​ចំនួន ២៦០ លាន​ដុល្លារ ប៉ុន្តែ​ត្រូវបាន​ដោះស្រាយ​ដោយ អ្នក​ធំ​នៅ​ពីក្រោយ​ខ្នង​នាង​។​
​ជាមួយនឹង​បទ​ចម្រៀង ដែល​នាង Guo Meimei បង្ហោះ​នោះ ប៉ូលិស​បាន​ស៊ើបអង្កេត និង​ឈាន​ដល់​ការចាប់ខ្លួន អ្នក​ភ្នាល់​បាល​តាម​អន​ឡា​ញ កាលពី​ថ្ងៃ​ទី ៩ ខែ កក្កដា​នេះ ហើយ​ក្នុងនោះ​ក៏មាន នាង Guo Meimei ត្រូវបាន​ចាប់​នៅ កាស៊ីណូ នៅ​ម៉ា​កាវ​ផងដែរ​៕
China

មតិយោបល់