ក្រចេះ : ជារៀងរាល់យប់ គេតែងតែសង្កេតឃើញមានរថយន្តគ្រប់ធន់ ព្រមទាំងម៉ូតូជាច្រើនគ្រឿងទៀត បាននឹងកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនឈើធ្នង់ខុសច្បាប់ ចេញពីតំបន់នានានៃទឹកដីខេត្តក្រចេះ ឆ្លងកាត់តាមស្រុកស្នួល ឆ្ពោះទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មួយចំនួន និងមួយចំនួនទៀតឆ្ពោះទៅកាន់ចំណុចត្រពាំងស្រែ ឃុំពីរធ្នូរ ស្រុកស្នួលខេត្ត ក្រចេះ ។
ទន្ទឹមទៅនឹងការធ្វើចរាចរដឹក ជញ្ជូនឈើធ្នង់តាមរថយន្តនិងម៉ូតូរបស់ក្រុមឈ្មួញ និង ប្រជាពលរដ្ឋមួយចំនួន ឆ្ពោះទៅកាន់ចំណុចត្រពាំងស្រែដើម្បីយកឈើធ្នង់ទាំងនោះទៅលក់ឲ្យមេឈ្មួញ២ទៅ៣នាក់ដែលឈរចាំទទួលទិញនៅចំណុចនោះ ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្រែ បានបង្ហើបឲ្យដឹងផងដែរថា ពួកគាត់ពុំដែលបានឃើញ សមត្ថកិច្ចជំនាញណាម្នាក់ដែលឈរជើងនៅចំណុចនោះ ចាត់វិធានការបង្ក្រាបឬទប់ស្កាត់រថយន្តនិងម៉ូតូដែលធ្វើចរាចរដឹកជញ្ជូនឈើធ្នង់ខុសច្បាប់ទាំងនោះ ឲ្យត្រឹមត្រូវទៅតាមច្បាប់នោះទេ ផ្ទុយពីការបង្ក្រាបទៅវិញ ពួកគាត់ឃើញតែមន្ត្រីប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច មកពីភ្នំពេញម្នាក់ដែលឈរជើង នៅចំណុចច្រកផ្លូវ ៨៨នោះ ចាំរាប់ក្បាលរថយន្តនិងម៉ូតូយកតែលុយ យ៉ាងចាស់ៗ ដៃ ពីក្រុមឈ្មួញនិងប្រជាពលរដ្ឋ ដែលរកស៊ីដឹកឈើធ្នង់តាមរថយន្តនិងម៉ូតូ យកទៅលក់ឲ្យមេឈ្មួញដែលឈរចាំទទួលទិញពីពួកគាត់នៅ ចំណុចត្រពាំងស្រែ ឃុំពីរធ្នូរ ស្រុកស្នួល តែប៉ុណ្ណោះ ។ ហើយប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចមកពីភ្នំពេញម្នាក់នោះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ឈ្មោះ លោក ឈាវ លី ស្រ៊ុន។
ចំណែល ឯ ក្រុមឈ្មួញនិងប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនឈើធ្នង់តាមរថយន្តនិងម៉ូតូ វិញនោះ ក៏ បានពោលពាក្យ ត្អូញត្អែថា ពួកគាត់រកស៊ី ដឹកជញ្ជូនឈើធ្នង់ យកទៅលក់ឲ្យឈ្មួញដែលចាំទទួទិញនៅចំណុចត្រពាំងស្រែ ជារៀងរាល់ថ្ងៃនេះ គឺពុំសូវជាទទួលបានប្រាក់កំរៃ ប៉ុន្មាននោះទេ មានពេលខ្លះ ក៏ខាត់ដើមទៀតផង ដោយសារតែលោកឈាវលី ស្រ៊ុន ជាមន្ត្រីប៉ូលិសប្រឆាំងបទល្មើស សេដ្ឋកិច្ចមកពីភ្នំពេញ ដែលឈរជើងនៅចំណុចច្រកផ្លូវ៨៨នោះបានកំណត់ឲ្យពួកគាត់បង់លុយយ៉ាងចាស់ៗដៃដោយហួសពីកំរៃ ដែលពួកគាត់ទទួលបានពីការលក់ឈើធ្នង់ទាំងនោះ នេះដោយយោងទៅតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងស្រែ និងក្រុមឈ្មួញរកស៊ីដឹកឈើខុសច្បាប់
ក៏មិនខុសពីសេចក្ដីរាយការណ៍ផ្សេងៗទៀត ដែលភ្នាក់ងារ កាសែតកម្ពុជាថ្មី ប្រចាំខេត្តក្រចេះទទួលបាននោះដែរ ។
ទាក់ទិនជុំវិញបញ្ហាខាងលើ ភ្នាក់ងារ កាសែតកម្ពុជាថ្មី ប្រចាំខេត្តក្រចេះ បានទូរស័ព្ទទៅសុំការបំភ្លឺពីលោកឈាវ លី ស្រ៊ុន ផងដែរ ក៏ប៉ុន្តែ ទូរស័ព្ទរបស់គាត់មិនអាចទំនាក់ ទំនងបាន ៕
មតិយោបល់