កីឡាករ Mario Gotze បានជួយឲ្យអាល្លឺម៉ង់លើកពាន បាល់ទាត់ពិភពលោក ជាលើកទី ៤ កាលពីរាត្រីយប់មិញ ដោយឈ្នះអាហ្សង់ទីននៅម៉ោង បន្ថែមទាំងលក្ខណៈប្រផិតប្រផើយ។
ជាពេលវេលាដែលហៀបនឹងឈានដំណើរទៅកាន់ការស៊ុតប៉េណ័លទីទៅហើយ ស្រាប់តែនាទី ទី ១១៣ កីឡាករ Mario Gotze បានស៊ុតបាល់បំប៉ោងសំណាញ់មួយទំហឹងជើង ប៉ះរបារទីខាងលើ ឡងចូលវិញ ដែលជួយឲ្យខ្លួន អាចលើកពានបាល់ទាត់ពិភពលោកនេះបាន។
វាជារឿងគួរឲ្យសោកស្តាយជាទីបំផុត សម្រាប់អាហ្សង់ទីន ដែលមិនអាចធ្វើអ្វីបាន ដោយសង្ឈឹមរងចាំតែម្យ៉ាងគត់ អាចនឹងឈានដល់ការស៊ុតប៉េណ័លទី និងសង្ឈឹមថាឈ្នះអាល្លឺម៉ង់ ដូចឈ្នះហុល្លង់ ផ្ទុយទៅវិញ ការសង្ឈឹមនេះ វាបានលុប ដោយសារតែកីឡាករ Mario Gotze ដែលជាចំណុចបំពង់កដ៏សំខាន់របស់អាល្លឺម៉ង់ នៅពេលនេះ ។
ដោយឡែកក្រុមអ្នកគាំទ្ររបស់អាហ្សង់ទីនរាប់ពាននាក់បាន ជួបជុំគ្នា នៅ Rio ដោយសង្ឈឹមថា Messi អាចនឹងជួយឲ្យអាហ្សង់ទីនលើកពាន ដូចទៅនឹង កីឡាករក្នុងដួងចិត្តគេកន្លងមក Diego Maradona ។ ប៉ុន្តែ អ្វីទាំងនេះវាមិនដូចទៅនឹងឆ្នាំ ១៩៨៦ ឡើយ ពេលដែល Diego Maradona ធ្វើជាប្រធានក្រុម ដោយយកឈ្នះអាល្លឺម៉ង់នោះ ដោយរាត្រីយប់មិញជាពេលដែលអាហ្សង់ទីនមិនអាចបន្តដានចាស់បាន។
មតិយោបល់