ស្ត្រី ៥ នាក់ បានរកឃើញសាកសពត្រី ធូណា ដ៏ធំ ដែលមានតម្លៃ ខ្ទង់ ១ លានផោន ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតិឲ្យលក់វាឡើយ។
ក្រុមស្ត្រី ទាំង ៥ នាក់នេះ រួមមាន Sarah Little, 22, Laura Pickervance, 23, Hannah Ford, 24, Shauna Creamer, 23 និង Charlotte Chambers, 24 បានធ្វើដំណើរកម្សាន្តនៅចុងសប្តាហ៍ នៅ Kingsand, Cornwall ហើយក៏បានពើបប្រទះនឹងសាកសពត្រីធូណា ដ៏ធំនេះ។
ត្រី ធូណា Bluefin មានតម្លៃខ្ពស់ ដោយសារតែវាមាន ប្រវែង ២,១៧ ម៉ែត្រ ទម្ងន់ ប្រហែល ១៣៦ គីឡូក្រាម ។
នាង Sarah Little ដែលជាអ្នកធ្វើការនៅ PR បានឲ្យដឹងថា យើងមិនអាចទាញវា មកក្បែរច្រាំងបានទេ ប៉ុន្តែយើងបានពឹងបុរស ៤ នាក់ ឲ្យជួយដល់ខ្លួន តែបុរស ៤ នាក់នោះ មិនអាចលើកវារួចដែរ ។ តែទោះជាយ៉ាងណាការរកឃើញប្រភេទត្រីនេះ បានធ្វើឲ្យ ស្ត្រីទាំង ៥ នាក់ខកចិត្ត ខណៈដែលពួកគេមិនត្រូវបានគេអនុញ្ញាតិឲ្យលក់វានៅចក្រភពអង់គ្លេស ស្របពេលដែលការស្វែងរកលុយដោយងាយស្រួលបំផុតនោះ ។
សាកសពត្រីធូណា ត្រូវបានទាហានជើងទឹកនៅ ចក្រភពអង់គ្លេស នាំយកទៅ មន្ទីរពិសោធន៍ នៅ University of Exeter ៕
មតិយោបល់