ព័ត៌មានជាតិ

ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ​ធ្វើការ​មិន​ស្របច្បាប់​នៅ​ថៃ​សូម ទៅរក​មណ្ឌល​ច្រកចេញចូល​តែ​មួយ​ក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​

ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ ព្រះរាជាណាចក្រ​ថៃ បាន ជូនដំណឹង​ដល់​បងប្អូន ពលករ​កម្ពុជា​ទាំងអស់ ដែល​កំពុង​ស្នាក់នៅ​ធ្វើការ មិន​ស្របច្បាប់ ក្នុង​ប្រទេស​ថៃ សូម​ទៅ​ចុះបញ្ជី​នៅ « មជ្ឈមណ្ឌល​ច្រកចេញចូល​តែមួយ » នៅតាម​បណ្តា ខេត្ត​ថៃ ដែល​ខ្លួន​កំពុងស្នាក់នៅ ដើម្បី​ធានា​ភាពស្របច្បាប់​របស់​ខ្លួន​នោះ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ថៃ ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៤ បាន​និយាយថា ចំពោះ​បង ប្អូន​ពលករ​កម្ពុជា​ណា ដែល​មាន​លិខិតឆ្លងដែន​រួចហើយ ក្រោយពី​បាន​ចុះបញ្ជី​នៅ « ម​ជ្ឈ មណ្ឌល​ច្រកចេញចូល​តែមួយ » ត្រូវ​បន្ត​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ស្នាក់នៅ និង​ប័ណ្ណ​ការងារ អចិន្ត្រៃយ៍​នៅ​ថៃ ចំពោះ​បងប្អូន​ពលករ​កម្ពុជា​ណា ដែល​ពុំ​មាន​លិខិតឆ្លងដែន ក្រោយពី បាន​ចុះបញ្ជី​នៅ « មជ្ឈមណ្ឌល​ច្រកចេញចូល​តែមួយ » រួចហើយ ត្រូវសុំ​លិខិតឆ្លងដែន ពី​អាជ្ញាធរ​កម្ពុជា​។ ក្រោយពី​បាន​លិខិត​ឆ្លងដែន​ហើយ ត្រូវ​បន្ត​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ស្នាក់ នៅ និង​ប័ណ្ណ​ការងារ​អចិន្ត្រៃយ៍​នៅ​ថៃ​។​

​សេចក្តីជូនដំណឹង​បានបញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​កម្ពុជា​នឹង​រៀបចំ​ធ្វើ​លិខិតឆ្លងដែន នៅ​ទីតាំង​ចំនួន​៤ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​នៅ​ប៉ោយ​ប៉ែត ប៉ៃលិន ចាំ​យាម និង​អូរ ស្មាច់​។ ក្នុងករណី​ជនណាម្នាក់​រារាំង​បងប្អូន​ពលករ​មិនឲ្យ​ទៅ​ចុះ​ឈ្មោះ ឬ​មាន​ចម្ងល់ ផ្សេងៗ​សូម​ប្រញាប់​ទាក់ទង​មក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា តាមរយៈ​លេខ​ទូរស័ព្ទ ០៩៨ ៤០៤ ១៥ ៥០ , ០៨២ ៧៩៩ ០០ ០៧ , ០៨១ ៤៤១ ៩៨ ៧២៕​
ពលករខ្មែរ-ទៅថៃ

មតិយោបល់