ព័ត៌មានជាតិ

ជនសង្ស័យធាក់ប្លន់ម៉ូតូពីនារីម្នាក់ទៅបាត់ ពលរដ្ឋរិះគន់លោកអធិការខណ្ឌចំការមន និងនាយប៉ុស្តិ៍ទន្លេបាសាក់ គ្មានសមត្ថភាពទប់ស្កាត់….

ភ្នំពេញៈ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ពលរដ្ឋបានប្រាប់ Post News ថា
មានករណីជន​សង្ស័យ ធ្វើសកម្មភាពធាក់ប្លន់ម៉ូតូពីនារីម្នាក់ បានសម្រេច ហើយបណ្ដាលឲ្យម្ចាស់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ២ និង ១០នាទីទៀបភ្លឺឈានចូលថ្ងៃ១៩ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ ចម្ងាយពីវិមានឯករាជ្យ ២០០ម៉ែត្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានអាយុ ២២ឆ្នាំ មុខរបរធ្វើការនៅ KTV ទើបតែភ្ជាប់ពាក្យជិតរៀបការផង ខំសន្សំលុយ និងចងការគេផង ដើម្បីយកទៅទិញម៉ូតូខាងលើ។

សម្ភារបាត់បង់រួមមាន៖
-លុយដុល្លារ ៧០០ និងលុយរៀលមួយចំនួនទៀត សរុបទាំងអស់ជាង ១,០០០ដុល្លារ
-ម៉ូតូម៉ាក SCOOPY ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HS-0376។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាចោរឆក់ចោរប្លន់ញឹកញយពេក ធ្វើឲ្យពួកគាត់អស់ជំនឿ លើចំណាត់ការសមត្ថកិច្ច សង្ស័យតែលោកមេប៉ុស្តិ៍ទន្លេបាសាក់ សម្ងំដេកបាត់ ភ្លេចឲ្យមន្ត្រីក្រោមឱវាទ ចុះល្បាតមូលដ្ឋាន ឬក៏ល្បាតតែក្បាលព្រលប់មិនទាន់ រត់ចូលប៉ុស្តិ៍អស់ តើភូមិឃុំមានសុវត្ថិភាពនៅត្រង់ណាទៅ បើបទល្មើស ក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ទប់ស្កាត់មិនបានផង។

ប្រជាពលរដ្ឋ សំណូមពរទៅលោក យិន សាន អធិការខណ្ឌចំការមន ជួយជំរុញមន្ត្រីក្រោមឱវាទ ឲ្យពួនល្បាតជាប្រចាំផង កុំបណ្ដែតបណ្ដោយឲ្យពលរដ្ឋ រិះគន់រឿងដដែលៗបែបនេះទៀត បើមិនអ៊ីចឹងទេ ប្រហែលជាពួកគាត់ដេកលែងលក់ហើយ៕

មតិយោបល់