កណ្តាលៈ ករណីធ្វើឲ្យខូចខាតដោយចេតនា បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩
ត្រង់ចំណុចផ្ទះឈ្មោះ ហ៊ុយ ពៅ ភេទស្រី អាយុ ៦៥ឆ្នាំ ស្ថិតក្នុងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ហ៊ុយ ពៅ ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរជាកសិករ។
ជនសង្ស័យឈ្មោះ បឿ សុខឃុន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជាមួយគ្នា (ឃាត់ខ្លួន) មុខរបរមិនពិតប្រាកដ។
សម្ភារះខូចខាត៖
១.ទូរទស្សន៍ចំនួន០១គ្រឿង
២.ទូរដាក់ខោអាវចំនួន០១
៣.សម្ភារះក្នុងផ្ទះជាច្រើនទៀត។
ដំណើររឿង៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានយកដំបងឈើគប់សំដៅទៅលើឈ្មោះ ហ៊ុយ ពៅ(ម្ចាស់ផ្ទះ) តែមិនត្រូវដោយឃើញសភាពមិនស្រួលជនរងគ្រោះ ទាញទ្វាររបងបិទចាក់សោររួចដើរចេញ បន្ទាប់មកជនសង្ស័យក៏កាន់ដាវ និងកណ្តៀវចូលទៅវ៉ៃសោរបងផ្ទះ រួចចូលទៅក្នុងផ្ទះវាយកម្ទេចសម្ភារៈក្នុងផ្ទះខ្ចេចខ្ចីអស់ ហើយយកកាបូបស្ពាយដែលមានប្រាក់រៀលចំនួន ៩០០០០០៛ប្រាក់ ដុល្លារចំនួន ១២០$ ទូរស័ព្ទ០១គ្រឿង ខ្សែក ១ខ្សែ និងក្រវិល១គូរ រួចរត់គេចខ្លួនបាត់។
ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្គិ៍ត្រើយស្លា ចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជស្ស័យ និងប្រមូលវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់