ហ្វីលីពីនបានលុបចោលជើងហោះហើរ និងបិទសាលារៀនមួយចំនួន ដោយសារតែព្យុះទីហ្វុង Rammasun បានវាយប្រហារកាលពីទាបភ្លឺថ្ងៃទី១៥ខែកក្កដា។
ព្យុះនេះត្រូវបានប្រជាពលរដ្ឋហៅឈ្មោះថា “Glenda” វាបានបោកបក់នៅចម្ងាយប្រមាណជា ២៧០គីឡូម៉ែត្រភាគកើតនៃទីក្រុង Legazpi ក្នុងខេត្ត Albay កាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១៥ខែកក្កដា ឆ្នាំ ២០១៤ ជាមួយនឹងល្បឿនខ្យលអតិបរមា ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបើតាមការប៉ាន់ប្រមាណអាចឡើងដល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ទីភ្នាក់ងារគ្រប់គ្រង់គ្រោះមហន្តរាយបានថ្លែងឲ្យដឹងថា រដ្ឋាភិបាលហ្វីលីពីនបានផ្អាកសាលារៀនចំនួន ២៦កន្លែង និងជើងហោះហើរអន្តរជាតិចំនួន ៥១ត្រូវបានលុបចោល ដែលបានធ្វើឲ្យអ្នកដំណើរ ៤.៣០០នាក់ មិនអាចធ្វើដំណើរបាន។
សម្រាប់របាយការណ៍ស្ដីអំពីការខូចខាង និងមនុស្សស្លាប់ ឬរបួសនៅមិនទាន់ដឹងនោះទេ ប៉ុន្តែកាលពីឆ្នាំ ២០០៦ ធ្លាប់កើតមានករណីដូចគ្នានេះម្ដងដែរ ដែលបណ្ដាលឲ្យស្លាប់មនុស្ស ១៨៤នាក់៕
មតិយោបល់