ចៅហ្វាយរបស់ក្លិប Stoke City លោក Mark Hughes នៅតែមានសង្ឈឹមថា អាចនឹងបញ្ចប់កិច្ចព្រមព្រៀង ដោយចុះហត្ថលេខាជាមួយនឹង ខ្សែបម្រើស្លាបរបស់ក្លិបហង្សក្រហម Liverpool Oussama Assaidi លើមូលដ្ឋានអចិន្ត្រៃយ៍ មួយ។
កីឡាករសញ្ជាតិម៉ូរ៉ូកូ បានចំណាយពេលកាលពីរដូវកាលមុន ដោយលេងក្នុងលក្ខណៈខ្ចីជើង នៅ Britannia Stadium ប៉ុន្តែ ការចូលរួមលេងរបស់គាត់ត្រូវបានផ្អាក ដោយសារតែ បញ្ហារបួសក្បាលជង្គង់។
លោក Hughes បានប្រាប់ដល់ The Sentinel ថា ” បើសិនជាយើងអាចធ្វើអ្វីបាននោះ យើងនឹងឆ្លើយថា Yes “។
បញ្ជាក់ផងដែរថា កីឡាករ Oussama Assaidi មានវ័យ ២៥ ឆ្នាំ ដោយចាប់ផ្តើមអាជីពលើកដំបូងនៅឆ្នាំ ២០០៦ នៅក្លិប AZ Alkmaar ក្នុងប្រទេសហុល្លង់៕
មតិយោបល់