ព័ត៌មានជាតិ

Cesc Fabregas លេងឲ្យ​តោខៀវ ធ្វើឲ្យ​កីឡាករ Mathieu Flamini អួរ​អាប់​ចិត្ត​

​ខ្សែបម្រើ​របស់​ក្លិប កាំភ្លើង​ធំ Arsenal លោក Mathieu Flamini បានបង្ហាញ​អារម្មណ៍​ដ៏​អួរ​អាប់​ចំពោះ​អតីត​មិត្ត​រួម​ក្រុម Cesc Fabregas ដែល​ចូលរួម​លេង​ជាមួយ​នឹង​តោ​ខៀវ ។​

​ធាតុពិត ក្លិប​កាំភ្លើង​ធំ​មាន​ឱកាស​ចុះហត្ថលេខា​ជាមួយ​នឹង កីឡាករ Cesc Fabregas របស់​អ្នក​មាន​បុណ្យ Barcelona តែ​ឆ្លងកាត់​ឱកាស​នេះ ខ្សែ​បម្រើ Cesc Fabregas បែរ​ជា​ចូលរួម​លេង​ជាមួយ​នឹង ក្លិប​តោ​ខៀវ ជំនួស​ទៅវិញ​។​

​ជាមួយ​នឹង​ការផ្ទេរ​នេះដែរ បាន​ធ្វើឲ្យ Mathieu Flamini មាន​អារម្មណ៍​អួរ​អាប់​ជាមួយនឹង​អតីត​រួម​ក្រុម​រូបនេះ ។ កីឡាករ​រូបនេះ​បាន​និយាយប្រាប់​គេហទំព័រ Goal ថា “​គាត់ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ដែល​អតីត​មិត្ត​រួម​ក្រុម មិន​ចូលរួម​លេង​ជាមួយ​នឹង​ក្លិប កាំភ្លើង​ធំ នោះ ខណៈ​ដែល​មាន​មិត្ត​ជិតស្និទ្ធ​នៅទីនេះ តែ​ទោះជា​យ៉ាងណា​ក៏​គោរព​ការសម្រេចចិត្ត​របស់​គាត់​ដែរ តែ​គ្រាន់តែ​ពិបាក​លេង​ពេល​ជួប​ជើង​គ្នា​តែ​ប៉ុណ្ណោះ “៕

cesc_fabregas_2631783b

មតិយោបល់