ព័ត៌មានជាតិ

Google បង្កើត​ក្រុម​ទប់ទល់​នឹង Hacker និង​ចារកម្ម​

​ក្រុមហ៊ុន Google បាន​ជួល​អ្នកស្រាវជ្រាវ​ខាង​ប្រព័ន្ធ​សុវត្ថិភាព​កុំព្យូទ័រ​ជាង ១០​រូប ដើម្បី​បង្កើត​ជា​ក្រុម​មួយ​ក្នុងការ​ទប់ទល់​ជាមួយនឹង Hacker និង​ចារកម្ម ពី​ការ​លួច​ទិន្នន័យ និង​រំខាន​ដល់​អតិថិជន​។​

​ក្រុមហ៊ុន Google បាន​ហៅ ក្រុម​ការងារ​ថ្មី​នេះ​ថា “Project Zero” ក្រុម​នេះ​មាន​តួនាទី​បិទ​នូវ​ចន្លោះប្រហោរ កុំឲ្យ​ក្រុម Hacker ឬ​ក្រុម​ចារកម្ម​ណាមួយ ជាពិសេស​គឺ​ទីភ្នាក់ងារ​សន្ដិសុខ​ជាតិ​អាមេរិក (NSA) និង​ក្រុម​ជំនាញ​របស់​ចិន​។​

​លោក Chris Evans ប្រធាន​ក្រុម Project Zero បាន​និយាយថា សេចក្ដី​ព្រួយបារម្ភ​ចំពោះ​ការប្រើប្រាស់​សេវាកម្ម Google និង​ការបាត់បង់​ទិន្នន័យ​ផ្ទាល់ខ្លួន​នោះ នៅពេលនេះ ត្រូវបាន​ក្រុម​យើង​ជា​អ្នក​រ៉ាប់រង ដូច្នេះ​សូម​កុំ​មាន​សេចក្ដី​ព្រួយបារម្ភ​ទៀត​៕​
BN-DL007_0626go_D_20140626095720

មតិយោបល់