នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១៣ ប្រព័ន្ធដំណើរការ Android ក្ដោបទីផ្សារ Tablet ចំនួន ៦៧ភាគរយ ខណៈពេលដែល iOS បានត្រឹមតែ ២៨,៣ភាគរយ។
យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមស្រាវជ្រាវ Strategy Analytics បានឲ្យដឹងថា នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១៣ Tablet ដែលបានលក់មានចំនួន ៥១,៧លានគ្រឿង ដែលកាលពីឆ្នាំកន្លងទៅមាន ៣១,៦លានគ្រឿង ពោលគឺកើនឡើង ៤៣ភាគរយ។
ប្រភពដដែលបានបន្តទៀតថា ក្នុងចំណោម Tablet ដែលបានលក់ទាំងអស់មាន Tablet ដែលប្រើប្រាស់នូវប្រព័ន្ធដំណើរការ Android ចំនួន ៦៧ភាគរយ ប្រើ iOS ចំនួន ២៨,៣ភាគរយ និង Windows មាន ៤,៥ភាគរយ៕
មតិយោបល់