ព័ត៌មានជាតិ

​បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​បើក​រថយន្ត​ដឹក​ស្រា​បៀរ អង្គរ​មួយគ្រឿង​ទៅ​បុក​បាក់​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់អស់​១៣​ផ្ទាំង​

ភ្នំពេញ​៖​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន ១៣​ផ្ទាំង​ត្រូវបាន​បាក់​នឹង​ដួល​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ​ដោយសារ​រថយន្ត​ដឹក​ស្រា​បៀ​រ អង្គរ មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បុក កាលពី​វេលា​ម៉ោង​៩​នឹង​១០​នាទី​យប់​ថ្ងៃ​១៥ ខែកក្កដា ឆ្នាំ​២០១៤ តាម​បណ្តោយ​មហាវិថី​សហព័ន្ឋរុស្ស៊ី ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​សង្កាត់​កា​កាប់ ខណ្ឌ​ពោធិ​សែន​ជ័យ​។

​នៅ​កន្លែងកើតហេតុ​ប៉ូលីស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បុរស​ស្រវឹងស្រា​ជោកជាំ​បើក​រថយន្ត​បង្កហេតុ​ខាងលើ​នៅ​ឡើយ​ទេ​។​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​នគរបា​លខ​ណ្ឌ​ពោធិ​សែន​ជ័យ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​មានរ​ថយ​ន្ត​ដឹក​ស្រា​បៀរ អង្គរ ពណ៌​ក្រហម​មួយគ្រឿង ពាក់​ស្លាក​លេខ តាកែវ 3A-1542 បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាម​បណ្តោយ​មហាវិថី​សហព័ន្ឋរុស្ស៊ី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ក៏​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​នៅ​ពី​មុខ​ទើប​ជ្រុល​ចង្កូត​ទៅបុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពីមុខ​ពេញទំហឹងប​ណ្តា​ល​ឲ្យ​បាក់​ដួល​នឹង​គាប់​ជាប់​ក្រោម​រថយន្ត​ចំនួន ១៣​ផ្ទាំង ចំណែក​រថយន្ត​រង​ការខូចខាត​មួយ​កំណាត់​ខាងមុខ​។​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ខាងលើ​បាន​ចុះ​ពី​លើ​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល ឯល​រថយន្ត​ត្រូវ​ប៉ូលីស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នង់ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​។​
2014-07-16_133906

មតិយោបល់